អ្នកណាមិនខ្លាច បើលេងចឹងៗ ដល់ថ្នាក់ ប៉ូលីសមកត្រួតពិនិត្យទៅហើយហ្នឹង (មានវីដេអូ)

//s5.kh1.co/4f/4f29dfa4b8de44e303063e52235b7e0638272e13.jpg
សង្គម

 ១៤-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រឿងចម្លែកមួយកើតឡើងនៅប្រទេសឥណ្ឌា ដោយឧបករណ៍ហាត់ប្រាណកន្លែងទីសាធារណៈមួយ មានចលនាដូចជាមនុស្សកំពុងតែប្រើប្រាស់ឧបករណ៍ទាំងនេះអញ្ចឹង ដោយរឿងរ៉ាវនេះបង្កភាពភ្ញាក់ផ្អើលទាំងអាជ្ញាធរចុះត្រួតពិនិត្យផងដែរ។

ឥណ្ឌា៖ កាលពីថ្មីៗនេះមានរឿងចម្លែកមួយ កើតឡើងនៅប្រទេសឥណ្ឌា ដោយឧបករណ៍ហាត់ប្រាណកន្លែង​ទីសាធារណៈមួយមានចលនាដូចជាមនុស្ស កំពុងតែប្រើប្រាស់ឧបករណ៍ទាំងនេះអញ្ចឹង ដោយរឿងរ៉ាវនេះបង្កភាពភ្ញាក់ផ្អើលទាំងអាជ្ញាធរចុះត្រួតពិនិត្យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយរឿងចម្លែកនេះ​ មុនដំបូងប៉ូលីកក៏មានភាពឈឺក្បាលផងដែរ ដោយមិនអំពីមូលហេតុអ្វីបានជាវាអាចធ្វើចលនាបានដូច្នេះ ប៉ុន្តែដោយយោងតាមការស៉ើបអង្កេតនិង មានមនុស្សម្នាក់បានបង្ហោះនៅក្នុងបណ្តាញសង្គមថា មាននរណាម្នាក់ប្រើប្រាស់សារធាតុរំអិលឬ ការខ្លាញ់ម៉្យាងនៅក្នុងម៉ាសុីននោះ ដែលធ្វើឲ្យម៉ាសុីននោះអាចធ្វើចលនាបានយ៉ាងច្រើនវិនាទីផងដែរ។

ក្នុងកំឡុងពេលស៉ើបអង្កេតប៉ូលីស បានសាកពិសោធន៍យកខ្លាញ់មកដាក់ចូលក្នុងម៉ាសុីនហាត់ប្រាណរួចរុញក៏ឃើញថាចម្លើយចេញមកដូច្នេះមែន រួចក៏ចុះក្នុងសៀវភៅកំណត់ហេតុប៉ូលីសតែម្តងទៅ។ ក្រោយពីបានបានសើបអង្គេតយ៉ាងល្អិតល្អន់ ប៉ូលីសបានច្រានចោលព័ត៌មានមិនពិត ដែលផ្សាយថាមានខ្មោចនៅទីកន្លែងនេះនិង ខ្មោចប្រើប្រាស់ឧបករណ៍ហាត់ប្រាណជាដើម៕

សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖

ប៉ូលីសកំពុងចុះត្រួតពីនិត្យ
ប៉ូលីសកំពុងចុះត្រួតពីនិត្យ
ប៉ូលីសកំពុងចុះត្រួតពីនិត្យ
ប៉ូលីសកំពុងចុះត្រួតពីនិត្យ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T