គង់​ ចាន់​ស្រី​មុំ បង្ហោះ​សារ​ប៉ុន្មាន​ម៉ាត់​ទៅកាន់​​មនុស្ស​ម្នាក់​ដែល​តែង​តែ​ដឹង​ពី​ទុក្ខ​​ធុរៈ​​នាង​

//s5.kh1.co/57/5746c5182d802eaab98955c6b8ec4b5a11537695.jpg
នារី

 ១៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សព្វថ្ងៃនេះអ្នកនាង គង់ ចាន់ស្រីមុំ មើលទៅពិតជាមានភាពមមាញឹកជាមួយជំនួញផ្ទាល់ខ្លួនផង ការងារ​សិល្បៈ​ជាពិធីការនី និងថតស្ពតពាណិជ្ជកម្មផង និងមិនត្រឹមតែប៉ណ្ណោះក៏ត្រូវមើលថែក្រុមគ្រួសារផងដែរ

សព្វថ្ងៃនេះអ្នកនាង គង់ ចាន់ស្រីមុំ មើលទៅពិតជាមានភាពមមាញឹកជាមួយជំនួញផ្ទាល់ខ្លួនផង ការងារ​សិល្បៈ​ជា​ពិធីការនី និងថតស្ពតពាណិជ្ជកម្មផង និងមិនត្រឹមតែប៉ណ្ណោះក៏ត្រូវមើលថែក្រុមគ្រួសារផងដែរ។ ចំពោះ​ការងារ​ទាំង​អស់​នេះ មានហ្វេនមិនតិចទេ បានសរសើរដល់អ្នកនាង ដែលតែងតែបង្ហាញនូវស្នាមញញឹម និងសុភមង្គល​នៅ​ក្នុងរង្វង់គ្រួសារជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី

បើទោះជាអ្នកនាងស្រីមុំរវល់ខ្លាំងយ៉ាងណាក៏ដោយ បើនិយាយពីសម្រស់វិញមិនចាញ់តារាដទៃទៀតនៅក្នុង​រង្វង់​សិល្បៈ​ឡើយ​។ នៅមុននេះ អ្នកនាងបានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើគណនីផ្ទាល់ខ្លួន​ ភ្ជាប់សារដែលបាន​រៀប​រាប់ថា៖ «ប្រញាប់ទៅថត បើមិនឆ្លៀតទេគឺអត់បាយម៉ង អរគុណប្តីដែលបានរៀបចំអោយអូន»។

ពាក្យសម្តីប៉ុន្មានម៉ាត់នេះ ពិតជាធ្វើឲ្យនារី និងបុរសដទៃ​ច្រណែននឹងគូស្វាមីមួយគូនេះណាស់​គឺច្រណែនត្រង់​ចេះយក​​ចិត្តទុក​ដាក់​ចំពោះគ្នា និងដឹងពីទុក្ខធុរៈទៅវិញទៅមកគ្រប់ពេលវេលាថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បើតាមរូបថតប៉ុន្មានសន្លឹកនេះគឺប្រាកដណាស់អ្នកនាងនឹងទៅបំពេញ​ការងារជាពិធីការនី​នៅ​ក្នុងកម្មវិធី 3 FUN ដែលជាកម្មវិធីមួយកំពុងល្បីពីសំណាក់អ្នកគាំទ្រ ជាពិសេសយុវវ័យដែលចូលចិត្តលេងនៅក្នុង​បណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T