ហ្វេនពេញចិត្តស្ដូក ពេល ជា វណ្ណារិទ្ធ គ្រងនូវឈុតបុរាណមួយឈុតនេះ

//s5.kh1.co/ca/ca9a579b329ff105e411690e19dadf74cf7bf57e.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិតជាសាកសមខ្លាំងណាស់! មិនថាតែទឹកមុខ រូបសម្បត្តិ របស់ លោក ជា វណ្ណារិទ្ធ ពេលគ្រងនូវឈុតក្នុងសម័យអង្គរបែបនេះ អ្នកគាំទ្រពេញចិត្តសរសើរមិនដាច់ពីមាត់ទេ!

ភ្នំពេញ៖ ជាការពិតណាស់ ពិធីករដ៏ល្បី លោក ជា វណ្ណារិទ្ធ បានធ្វើឲ្យមហាជន ជាច្រើនគ្រប់មជ្ឈដ្ឋាន កំពុងចាប់អារម្មណ៍ និង ពោលពាក្យលាន់មាត់សរសើរ យ៉ាងខ្លាំង ចំពោះសមិទ្ធផលការងារថ្មីរបស់លោក កាលពីពេលប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះផងដែរ តារាប្រុសរូបនេះ បានលេចមុខជាថ្មី ក្នុងការថតរូបផ្សព្វផ្សាយលើកតម្កើង សម្លៀកបំពាក់បុរាណខ្មែរ ដោយលោកបានគ្រងនូវឈុត សម្លៀកបំពាក់ របស់ព្រះរាជាក្នុងសម័យអង្គរ ដែលមាន ការរចនា តុបតែងលម្អ និងតម្លើងថ្មីដោយស្នាដៃកូនខ្មែរមួយរូប ដែលគាត់ បានរៀបចំដំឡើងចេញមក យ៉ាងប្រណីត ហើយថែមទាំងស្រស់ស្អាតខ្លាំងផងដែរ។

ជាមួយគ្នានេះ នៅពេលដែល តារាប្រុសស្រស់សង្ហារូបនេះ បានគ្រងនូវឈុតដ៏អច្ឆរិយនេះហើយ យើងឃើញថា មានទស្សនិកជន ក៏ដូចជាបណ្ដាអ្នកគាំទ្រជាច្រើន នាំគ្នា ចែករំលែកទៅលើបណ្ដាញសង្គមជាច្រើន ដោយពោលពាក្យស្ញើចសរសើរ មិនដាច់ពីមាត់ ក៏ព្រោះតែ តារារូបនេះ លោក មានមុខមាត់ស្រស់ស្អាតហើយ ថែមទាំងមានមាឌធំមាំល្អ សាច់ដុំហាប់ណែន ទើបអាចគ្រងនូវឈុតដ៏ល្អមួយនេះ បានយ៉ាងសាកសម ប្រៀបដូចជាបុរសកាលជំនាន់ដើមអញ្ចឹង៕

ចង់ជ្រាបច្បាស់ទស្សនារូបភាព និងវីដេអូខាងក្រោម៖

ប្រភព៖ Skor Krob

ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារិទ្ធ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T