បុរសម្នាក់អាយុ ៥៨ឆ្នាំ រស់នៅក្នុងទីក្រុង Jilin ប្រទេសចិន បានបើកក្បាលរ៉ូប៊ីនេទឹករបស់គាត់ចោល ជាមួយនឹងអាកាសធាតុត្រជាក់ខ្លាំង ធ្វើឲ្យទឹកដែលហូរចេញ ពីក្បាលរ៉ូប៊ីនេ ចេញពីបង្អួចផ្ទះរបស់គាត់នោះ ក្លាយទៅជាទឹកកក  ដែលមើលទៅហាក់បីដូចជា ប្រាសាទដែលមានទឹកកកធ្លាក់ ដ៏អស្ចារ្យមួយអីចឹង។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសដែលបានធ្វើឲ្យផ្ទះរបស់គាត់ ក្លាយទៅជាមានទឹកកកធ្លាក់នេះ មានឈ្មោះថា វេនស៊ូ បានរស់នៅក្នុងអគារផ្ទះល្វែងមួយ អស់រយៈពេល ៣៥ឆ្នាំមកហើយ។ ប្រភពដដែរបានបន្តទៀតថា គាត់បានចាកចេញពីក្បាលរ៉ូប៊ីនេ ដែលកំពុងបង្ហូរទឹកក្តៅ ដោយភ្លេចបិទវាវិញ ហើយគាត់មិនបានគិតថា វាអាចក្លាយទៅដូច្នេះទេ។

ទោះបីជាយ៉ាងនេះក៏ដោយ លោក វេនស៊ូ បានធ្វើឲ្យអគារផ្ទះល្វែង ដែលគាត់រស់នៅសព្វថ្ងៃ ក្លាយទៅជាអគារមួយដ៏អស្ចារ្យ និងមិនធ្លាប់មានទេពីមុខមក ជាមួយនឹងទេសភាពធ្លាក់ទឹកកក ដ៏គួរឲ្យចាប់អារម្មណ៏។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះទឹកកកធ្លាក់នៃអគារមួយនេះ?



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]