ភ្នំពេញ៖ អាចនិយាយបានថា អ្នកនាង កាតុ ជាតារាស្រីដែលមានជំនាញច្រើនក្នុងវិស័យសិល្បៈ មិនថា លេងកំប្លែង ច្រៀង សម្ដែង ឬ ធ្វើពិធីការិនីនោះទេ។ ជាពិសេស បើទោះបី តារាស្រីរូបនេះ ឈានចើងចូលសិល្បៈយូរឆ្នាំយ៉ាងណាក្ដី ក៏នាងនៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បច្ចុប្បន្ន តារាស្រីរូបនេះ កាន់តែជោគជ័យលើវិថីសិល្បៈ ហើយកាន់តែមានភាពមមាញឹកជាមួយការងារផងដែរ។ បើងាកទៅមើលរូបសម្ផស្សវិញ ឃើញថា អ្នកនាង កាតុ នៅតែមានក្មេង ស្រស់ស្អាត ផូរផង់ មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ។
មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ ការលេងខ្លួនរបស់តារាស្រីរូបនេះ កាន់តែស្អាត លេចធ្លោជាងមុនផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ អ្នកនាង កាតុ បានបង្ហោះរូបភាពយ៉ាងស៊ិចស៊ី បង្អួតគល់ភ្លៅ ជាមួយឈុតពណ៌ខ្មៅ។ បើទោះបី រ៉ូបមួយនោះវែង តែមានឆែក មើលទៅពិតជាទាក់ទាញ ហើយធ្វើឲ្យហ្វេនៗភ្លឹក ស្រឡាំងកាំងស្តើរតែគ្រប់គ្នាតែម្ដង។ ដោយរូបភាពថ្មីនេះ មើលយូរៗទៅទើបដឹងថា តារាស្រីរូបនេះ ហ៊ានបង្ហាញភាពស៊ិចស៊ីពេញទំហឹងបែបនេះ ហើយក្រោយបង្ហោះរូបភាពមិនបានប៉ុន្មានផង ក៏មានមហាជន និង អ្នកគាំទ្រជាច្រើន សរសើរពីរូបសម្រស់នាង ជាមួយការរៀបចំខ្លួនបានយ៉ាងស្រស់ស្អាត ស្ទើរតែគ្រប់គ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖




