ថាមេឃក្តៅទៅហើយ រឿន ណាត ឲ្យគេកាន់តែក្តៅ លើសដើម

//s5.kh1.co/f3/f3e80a670764f76c46d0b1dbf3d7c2a5524461bf.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មិនមែនជារឿងចម្លែកទេ ដែលឃើញ កញ្ញា រឿន ណាត ស្លៀកឈុតបញ្ចេញសាច់ម្លឹងៗ ព្រោះកាល អំឡុងពេលនាងប្រកួតកម្មវិធី បវរកញ្ញាពិភពលោក នាងក៏ធ្លាប់ស្លៀកឈុតស៊ិចស៊ីបែបនេះដែរ។

ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ ការប្រកួត Miss Univers កាលពីឆ្នាំ ២០១៨ រួចមក យើងសង្កេតឃើញថា ប្រជាប្រិយភាពរបស់ រឿន ណាត ហាក់មានការកើនឡើងខ្លាំងមួយកម្រិតផងដែរ ដោយគេតែងតែឃើញ នាងលេចមុខ ក្នុងកម្មវិធីផ្សេងៗ ការថតស្ពត ចម្រៀង MV ពិសេសនាងក៏មានវត្តមាន លេចមុខជាតួឯកក្នុងរឿងភាគទូរទស្សន៍ផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រ មានការសប្បាយចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ​​​​​ថ្មីៗនេះ រឿន ណាត បានមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាថ្មីម្ដងទៀត ជាមួយ​នឹងកម្រងរូបភាពជាច្រើនសន្លឹក ដែលបានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយបានបង្ហាញរូបរាងរបស់នាង ក្នុងឈុតប៊ីគីនី យ៉ាងជឿជាក់ ពិតជាស៊ិចស៊ី បញ្ចេញសាច់ យ៉ាងទ្រលុកទ្រលន់ ទាំងល្វែងលើ និងល្វែងក្រោម អ្នកណាបានឃើញហើយ ច្បាស់ជាទប់ចិត្ត សរសើរមិនបាន ចំពោះសម្រស់បវរកញ្ញារូបនេះ។

យ៉ាងណាមិញ ក្រោយឃើញរូបភាព ស៊ិចស៊ី ជាច្រើនរបស់តារារូបនេះ ក៏នៅតែមានអ្នកចូលមកសរសើរនាងពេញៗមាត់ និង នៅតែស្រលាញ់ចូលចិត្តនាងច្រើនដដែល ក៏ព្រោះតែនេះគ្រាន់តែជាសិល្បៈនៃការថតរូបប៉ុណ្ណោះ មិនមានអ្វីខូចខាតខ្លាំងនោះឡើយ៕

ទស្សនារូបភាពខាងក្រោម៖

រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T