រាជធានីភ្នំពេញ ៖ រថយន្តពីរគ្រឿងអាងតែយប់ស្ងាត់ បើកលឿនដូចគ្នាបុកគ្នាវិលខ្ញាល់មួយ ជុំបណ្តាលឲ្យខូចខាតយ៉ាងដំណំដូចគ្នា ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៩ មេសា ២០១៣ នៅចំណុចផ្លូវលេខ២១៤ កែងមហាវិថីព្រះមុនីវង្ស ក្រុម១៦ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ជិះគ្នា២នាក់ ជាបុរស បើកតាមមហាវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ចំណែករថយន្តឡិចស៊ីស RX300 ពណ៌ស្ករ អត់ស្លាកលេខ ជិះគ្នា៤នាក់ ស្រី៣នាក់ ប្រុសម្នាក់ បើកបរដោយស្រ្តី តាមផ្លូវលេខ២១៤ ពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវកែងរថយន្តទាំងពីរគ្រឿងអាងតែយប់ស្ងាត់បើកលឿនដូចគ្នា បណ្តាលឲ្យរថយន្តហាយឡែនឌ័រ បើកទៅបុកចំកង់មុខខាងស្តាំរថយន្តឡិចស៊ីស ធ្វើឲ្យផ្ទុះកង់ដាច់កាឡេ និងក្រពឹតគូទចំហៀងខាងស្តាំ ចំណែករថយន្តហាយឡែនឌ័រខ្ទេចផ្នែកខាងមុខ និងវិលខ្ញាល់មួយជុំក្រពឹតទ្វារចំហៀងខាងឆ្វេង ។ រថយន្តទាំងពីរគ្រឿងខ្ទាតចេញពីគ្នាជិត១០ម៉ែត្រ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នករងរបួ សទេ គ្រាន់តែខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំដូចគ្នា។ ក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿងត្រូវបានស្ទួចយកទៅរក្សា ទុកនៅអធិការដ្ឋានខណ្ឌ៧មករា៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]