មិនខ្វល់សម្ដីអ្នករិះគន់ Matt Piranee បណ្ដើរមិត្តប្រុសទៅលំហែកាយធ្វើព្រងើយ

//s5.kh1.co/75/758c9aa72aede9b5b11e1cebcb8a7a16a6bfd421.jpg
នារី

 ១៥-មិថុនា-២០២០ ៧ព្រឹក · ៤ ឆ្នាំមុន

មិនខ្វល់សម្ដីអ្នករិះគន់ Matt Piranee បណ្ដើរមិត្តប្រុសទៅលំហែកាយធ្វើព្រងើយ

ថៃ៖ រឿងរ៉ាវស្នេហារបស់តារាសម្ដែងស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Matt Piranee និងលោក Songkran ដែលត្រូវជាអតីតស្វាមីរបស់តារារៀមច្បង Aff Takasorn គឺជាប្រធានបទដ៏ក្ដៅគគុកមួយ ក្នុងមជ្ឈដ្ឋានអ្នកលេងបណ្ដាញសង្គមអ៊ិនធឺណែត ថ្វីត្បិតតែអ្នកទាំងពីរបានចាប់ផ្ដើមស្នេហាបានយូរគួរសមទៅហើយក្ដី ក៏អ្នករិះគន់នៅតែឆ្លៀតឌឺដងផ្លែផ្កាឥតឈប់ឈរ។ នេះគឺជាមូលហេតុ ដែលធ្វើឲ្យអ្នកទាំងពីរកម្រនឹងបង្ហោះរូបបែបគូស្នេហ៍ជាមួយនឹងគ្នាណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ បន្ទាប់ពីការសម្រាកឃុំខ្លួននៅផ្ទះ ដើម្បីការពារពីជម្ងឺ កូវីដ១៩ អស់រយៈពេលជាច្រើនខែមក លោក Songkran បានបណ្ដើរគូស្នេហ៍ Matt Piranee ទៅលំហែកាយនៅឯឆ្នេរសមុទ្រ។ ប៉ុន្តែរូបភាពនៃការដើរកម្សាន្តមួយនេះ មិនត្រូវបានលោក SongkranMatt បង្ហោះនៅលើគណនី Instagram របស់ខ្លួនឡើយ ប៉ុន្តែវាត្រូវបានគេមើលឃើញតាមរយៈការបង្ហោះ Story របស់មិត្តភក្តិ Matt Piranee តែប៉ុណ្ណោះ។ ចំពោះមូលហេតុវិញ អ្នកទាំងអស់គ្នាប្រហែលជាបានដឹងស្រាប់ហើយថា បើសិនជាអ្នកទាំងពីរបង្ហោះនៅលើគណនីផ្ទាល់ខ្លួន ច្បាស់ជាមានក្រុមអ្នករិះគន់ចូលមកខមមិនឌឺដង ឬប្រើប្រាស់ភាសាអសុរោះ ដូចដែលធ្លាប់ធ្វើរាល់ដងជាក់ជាមិនខាន។

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពនៃការដើរកម្សាន្តរបស់ Matt Piranee
រូបភាពនៃការដើរកម្សាន្តរបស់ Matt Piranee
រូបភាពនៃការដើរកម្សាន្តរបស់ Matt Piranee
រូបភាពនៃការដើរកម្សាន្តរបស់ Matt Piranee
រូបភាពនៃការដើរកម្សាន្តរបស់ Matt Piranee
រូបភាពនៃការដើរកម្សាន្តរបស់ Matt Piranee
Songkran
Songkran
Matt Piranee
Matt Piranee
Songkran
Songkran
Matt Piranee
Matt Piranee

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T