កូនភ្លោះផ្ទុយភេទ៦នាក់ ដែលកើតមកភ្លាម ស្ទើរតែមានគ្រោះថ្នាក់ដល់ជីវិត ទីបំផុតធំលូតលាស់ហើយ

//s5.kh1.co/1a/1a2c30271d7ed273d1bf28df6231eecd95044bfc.jpg
សង្គម

 ១៤-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កូនភ្លោះផ្ទុយភេទគ្នា ចំនួន៦នាក់ ដែលជាជនជាតិអាហ្វ្រិក កាត់អាមេរិក បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ពួកគេ ហើយនឹងត្រៀមបន្ដការសិក្សានៅរដូវស្លឹកឈើជ្រុះខាងមុខនេះផងដែរ។

អង់គ្លេស៖ កាលពីសប្ដាហ៍មុនកន្លងទៅថ្មីៗនេះ កូនភ្លោះផ្ទុយភេទគ្នា ចំនួន៦នាក់ ដែលជាជនជាតិអាហ្វ្រិក កាត់អាមេរិក បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ពួកគេ ហើយនឹងត្រៀមបន្ដការសិក្សានៅរដូវស្លឹកឈើជ្រុះខាងមុខនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូនភ្លោះទាំង៦នេះ នឹងឈានចូលវ័យ១៨ឆ្នាំក្នុងខែកក្កដា ដោយមានស្រីចំនួន២នាក់ និងប្រុសចំនួន៤នាក់ ហើយពួកគេមានឈ្មោះថា ឃីរ៉ា ខូប៊ី ខេលីន ខេលិប ឃៀររ៉េន និងខែល

អ្នកស្រី ដាយម៉ុន ជាម្ដាយ មកពីទីក្រុង Birmingham នៃប្រទេសអង់គ្លេស បានឲ្យដឹងថា អ្នកស្រី បានស្វាគមន៍កូនភ្លោះចំនួន៦នាក់នេះ ក្នុងឆ្នាំ២០០២ កំឡុងពេលកំពុងពរពោះខែទី៦។ នៅពេលដែលសម្រាល កូននីមួយៗមានទម្ងន់ចន្លោះពីប្រមាណ១.១គីឡូក្រាម ទៅ១.៧គីឡូក្រាមប៉ុណ្ណោះ ដែលនេះជាទម្ងន់ទូទៅចំពោះទារកកើតមិនទាន់គ្រប់ខែ។ ទន្ទឹមនឹងនេះដែរ វេជ្ជបណ្ឌិតបានដាស់តឿនអ្នកស្រី ព្រមទាំងស្វាមី ឲ្យមានការប្រុងប្រយ័ត្នចំពោះសុខភាពទារក នៅប៉ុន្មានថ្ងៃដំបូងដែលអាចបង្ហឲ្យមានគ្រោះថ្នាក់បំផុត។ ពេលនោះដែរ អ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើកូនប្រុស ខេលិប ព្រោះគេមានសភាពមិនសូវស្រួល ដែលអ្នកស្រីអាចមើលឃើញសរីរាង្គ និងសរសៃរាងកាយយ៉ាងច្បាស់ៗផងដែរ។ ដោយសភាពមិនសូវប្រក្រតី កូនភ្លោះទាំង៦ ទទួលបានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់វេជ្ជបណ្ឌិតនៅមន្ទីពេទ្យ អស់​រយៈពេល៣ខែនិងអនុញ្ញាតឲ្យចាកចេញទៅផ្ទះក្នុងខែតុលា។

ក្នុងបទសម្ភាស៍កាលពីឆ្នាំ២០០៣ អ្នកស្រី ដាយម៉ុន បានឲ្យដឹងទៀតថា អ្នកស្រី និងស្វាមី បានចំណាយប្រាក់ចំនួន១.១០០ដុល្លារអាមេរិកទៅលើម្ហូបអាហារក្នុងមួយសប្ដាហ៍ និងបោកសម្លៀកបំពាក់២០ដងក្នុងសប្ដាហ៍ រួមទាំងយកសំរាមទៅចាក់ចោល៥ដងក្នុងមួយថ្ងៃផងដែរ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ អ្នកស្រី ដាយម៉ុន បានលែងលះជាមួយនឹងលោក គ្រីសដែលត្រូវជាស្វាមីហើយ ប៉ុន្ដែពួកគេទាំងពីរនៅតែរក្សាមិត្តភាពជាមួយគ្នាយ៉ាងល្អដដែល។ ហើយឆាប់ៗខាងមុខនេះ នាងឃីរ៉ា និងខូប៊ី នឹងសិក្សាផ្នែកគ្រឿងសម្អាង, ខេលីន នឹងសិក្សាផ្នែកព្យាបាលដោយចលនា, ខេលិប នឹងសិក្សាផ្នែកកុំព្យូទ័រ, ឃៀររ៉េន នឹងសិក្សាផ្នែកសិល្បៈ, ហើយខែល នឹងរៀបចំធ្វើកម្មវិធីជំនាញជីវិតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ កាលនៅតូច
កូនភ្លោះទាំង៦ បច្ចុប្បន្ន
កូនភ្លោះទាំង៦ បច្ចុប្បន្ន
កូនភ្លោះទាំង៦ បច្ចុប្បន្ន
កូនភ្លោះទាំង៦ បច្ចុប្បន្ន
កូនភ្លោះទាំង៦ បច្ចុប្បន្ន
កូនភ្លោះទាំង៦ បច្ចុប្បន្ន
កូនភ្លោះទាំង៦ បច្ចុប្បន្ន
កូនភ្លោះទាំង៦ បច្ចុប្បន្ន
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T