កុំចេះតែហ៊ាន! បុរាណវិទូអេស្ប៉ាញម្នាក់ ត្រូវបានជាប់ពន្ធនាគារ និងពិន័យជាប្រាក់ខ្ទង់ម៉ឺនដុល្លារ ដោយសារការបំភ្លៃរបកគំហើញ

//s5.kh1.co/86/86be58195e02e206e8f315e5cbb5596e18e9742e.jpg
បច្ចេកវិទ្យា

 ១៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅពេលនោះ របកគំហើញនេះត្រូវបានគេចាត់ទុកថា ជាការផ្លាស់ប្ដូរដ៏អស្ចារ្យ ហើយត្រូវបានគេគិតថា វាបានបង្ហាញឧទាហរណ៍សំណេរជាលើកដំបូង នៃភាសា Basque។

អេស្ប៉ាញ៖ អ្នកបុរាណវិទ្យាជនជាតិអេស្ប៉ាញម្នាក់ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ២ឆ្នាំបីខែនិង២៣ថ្ងៃ ហើយពិន័យជាប្រាក់ជាង១៤,០០០ដុល្លារ ពីបទក្លែងបន្លំការរកឃើញដ៏ល្បីបំផុតរបស់គាត់។ លោក Eliseo Gil ដែលជាអតីតអ្នកដឹកនាំ នៃការជីករកនៅតំបន់បុរាណរ៉ូម៉ាំង Iruña-Veleia ត្រូវបានជាប់ពន្ធនាគារនិងពិន័យជាប្រាក់ ចំពោះការបំភ្លៃសំណេរពីបុរាណ មិនថាដោយខ្លួនគាត់ផ្ទាល់ ឬក៏មានជនទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Eliseo Gil
លោក Eliseo Gil

នៅឆ្នាំ២០០៥និង២០០៦ លោក Gil បានប្រកាសថា ក្រុមរបស់គាត់បានរកឃើញបំណែកនៃដីឥដ្ឋ នៅកន្លែងមួយនេះ នៅជិតទីក្រុង Vitoria-Gasteiz ក្នុងតំបន់សហគមន៍ស្វយ័ត Basque នៃប្រទេសអេស្ប៉ាញ។​ លោកបាននិយាយថា វត្ថុបុរាណនេះចុះកាលបរិច្ឆេទ នៅសតវត្សរ៍ទី៣នៃគ.ស. និងមានឯកសារយោងជាភាសាអេស៊ីបបុរាណ និងសញ្ញានៃភាសា Basque។

កន្លែងដែលលោក Eliseo Gil អះអាងថា បានរកឃើញវត្ថុបុរាណ 
កន្លែងដែលលោក Eliseo Gil អះអាងថា បានរកឃើញវត្ថុបុរាណ 

នៅពេលនោះ របកគំហើញនេះត្រូវបានគេចាត់ទុកថា ជាការផ្លាស់ប្ដូរដ៏អស្ចារ្យ ហើយត្រូវបានគេគិតថា វាបានបង្ហាញឧទាហរណ៍សំណេរជាលើកដំបូង នៃភាសា Basque គឺ៨០០ឆ្នាំលឿនជាង ឧទាហរណ៍កាលពីមុន។ ទោះជាយ៉ាងណា ពីរឆ្នាំក្រោយមក គណៈកម្មាធិការពហុជំនាញភាសាវិទ្យា ប្រវត្ដិវិទ្យា បុរាណវិទ្យា គីមីវិទ្យា និងអ្នកជំនាញខាងវិទ្យាសាស្ត្រ បានចាត់ទុកការរកឃើញនេះថា ជាការក្លែងបន្លំ។

អ្នកជំនាញដែលបានសិក្សាបំណែកទាំងនោះ បានរកឃើញភាពមិនស៊ីចង្វាក់គ្នា ដូចជាអវត្តមាននៃវាក្យសម្ព័ន្ធ អក្ខរាវិរុទ្ធសម័យទំនើប ឈ្មោះនិងឃ្លា ដែលមិនស៊ីគ្នានឹងសម័យកាលនោះ។ ដំបូងឡើយ លោក Gil និងក្រុមរបស់គាត់បានខំការពារ ការរកឃើញដ៏ចម្រូងចម្រាសមួយនេះផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T