ខួបកំណើត ជីជី ឆ្នាំនេះ លេងសុទ្ធឈុតដេកយប់ ចឹងហ្មង?

//s5.kh1.co/82/8202e40f40bce1d27787c920dbc5842414b8f272.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុងថ្ងៃខួបកំណើត កញ្ញា ជីជី មួយកម្មវិធី លេងសុទ្ធតែឈុតគេងយប់បែបនេះតែម្ដង ពិតជាប្លែកភ្នែកម្យ៉ាងដែរ មួយឆ្នាំធ្វើខួបកំណើតម្ដង លេងស្ទីលថ្មីបែបនេះ ក៏សប្បាយម្យ៉ាងដែរ។

ភ្នំពេញ៖ ជាការពិតណាស់ កាលពីយប់ថ្ងៃទី ១៣ ខែ មិថុនា ម្សិលមិញនេះ កម្មពិធីខួបកំណើត របស់ ពិធីការិនីដ៏ល្បី កញ្ញា ជីជី បានរៀបចំធ្វើឡើងនៅក្នុងផ្ទះ យ៉ាងអ៊ូអរ ដោយមានការចូលរួមអបអរពីសំណាក់គ្រួសារ បងប្អូន និងមិត្តអ្នកសិល្បៈជិតស្និទ្ធមួយចំនួនផងដែរ។ ទន្ទឹមនឹងនេះ ក្រៅពីធីកម្មវិធីបានរៀបចំបានយ៉ាងសប្បាយរីករាយហើយ រីឯការតុបតែង លម្អ យើងឃើញថា គេក៏បានរៀបចំយ៉ាងស្រស់ស្អាតថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយអ្វីដែលកាន់តែពិសេស និង កាន់តែប្លែកនោះគឺ ការរៀបចំតុបតែងខ្លួនម្នាក់ៗ មិនថាតែម្ចាស់ខួប ឬអ្នកចូលរួមទេ គឺពួកគេ សុទ្ធសឹងតែរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងការស្លៀកឈុតគេងយប់ ប្លែកភ្នែក ស្ទើរគ្រប់គ្នា ដើម្បីអបអរសាទរក្នុងថ្ងៃពិសេសរបស់តារារូបនេះផងដែរ។  យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើនសន្លឹកដែលបានបង្ហោះដោយ តារាស្រីរូបនេះ យើងក៏ឃើញមានមិត្តសិល្បៈជិតស្និទ្ធ តារារូបនេះ ដូចជា សុភ័ក្រ កុសុម៉ា និង គៀត សុវណ្ណាឡាង ជាដើម ក៏បានចូលរួមក្នុងកម្មវិធីថែមទៀតផង។

ជាមួយគ្នានេះ បន្ទាប់ពី មានការបង្ហោះរូបទាំងនោះទៅលើបណ្ដាញសង្គម ជីជី ក៏ត្រូវបានទស្សនិកជនជាអ្នកគាំទ្រជាច្រើន ពោលពាក្យជូនពរ ជូនជ័យ ជាហូរហែរផងដែរ ក្នុងខួបរបស់នាងឆ្នាំនេះ៕

ទស្សនារូបភាពខាងក្រោម៖

ជីជី
ជីជី
ជីជី
ជីជី
អ្នកចូលរួមក្នុងកម្មវិធីខួបកំណើត
អ្នកចូលរួមក្នុងកម្មវិធីខួបកំណើត
អ្នកចូលរួមក្នុងកម្មវិធីខួបកំណើត
អ្នកចូលរួមក្នុងកម្មវិធីខួបកំណើត
អ្នកចូលរួមក្នុងកម្មវិធីខួបកំណើត
អ្នកចូលរួមក្នុងកម្មវិធីខួបកំណើត
អ្នកចូលរួមក្នុងកម្មវិធីខួបកំណើត
អ្នកចូលរួមក្នុងកម្មវិធីខួបកំណើត
ជីជី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T