ធ្លាប់ភ្លក់ Cocktail នៅ? ​ស្រា​​ក្រ​​ឡុក​ Cocktail​​ ​មាន​​ប្រជា​​​ប្រិយ​​​ភាព​​​​​ខ្លាំង​​​នៅ​​អឺរ៉ុប​ ​ដោយសារហេតុផលនេះ

//s5.kh1.co/4f/4fc51f162eaf52bf582b52037332b7e0a7a926b7.jpg
នារី

 ១៦-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្រាក្រឡុក Cocktail មានរសជាតិជូរអែម ជាមួយរសជាតិផ្លែឈើស្រស់ សមស្របជាមួយការបន្ធូរអារម្មណ៍ ជួយ​ដោះ​ស្រាយ​បញ្ហាដែលមាននៅក្នុងចិត្ដ និងជួយអោយស្រស់ស្រាយឡើងវិញ

ស្រាក្រឡុក Cocktail មានរសជាតិជូរអែម ជាមួយរសជាតិផ្លែឈើស្រស់ សមស្របជាមួយការបន្ធូរអារម្មណ៍ ជួយ​ដោះ​ស្រាយបញ្ហាដែលមាននៅក្នុងចិត្ដ និងជួយអោយស្រស់ស្រាយឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាក្រឡុក Cocktail គឺជាប្រភេទស្រាក្រឡុកដែលមានប្រភពពីសហភាពអឺរ៉ុប ដែលត្រូវបានគេទទួលស្គាល់​ដំបូង​នៅឆ្នាំ ១៨០៦ ដោយ The Balance និង Columbian Repository នៃ Hudson រដ្ឋញ៉ូវយ៉ក។ នៅបរទេសស្រាក្រឡុកប្រភេទនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីព្រោះតែរសជាតិ និងការរចនាដ៏ពិសេស​របស់វា ព្រមទាំងបានធ្វើអោយទាក់ទាញនូវអតិថិជនជាច្រើន អោយចង់ដឹង និង ចង់ភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា​ផងដែរ។

រូបតំំណាង
រូបតំំណាង

ស្រាក្រឡុក Cocktail ជាស្រាដែលផ្សំឡើងពីស្រាជាច្រើនប្រភេទខុសៗគ្នា ដែលយើងអាចលាយនឹងផ្លែឈើ​ស្រស់ៗជាច្រើនមុខមានដូចជា ឪឡឹក ប៉ោម ក្រូច ទទឹម រឺទឹកផ្លែឈើ រួចដាក់ជាមួយនឹងក្រូចឆ្មា ទឹកសូដា បន្ទាប់​មកដាក់ទឹកកក ក្រឡុក៤ ទៅ ៥ដង ឬក៏អាចក្រឡុកច្រើនជាងនេះក៏បាន។ ក្រោយពីក្រឡុករួច យើង​ធ្វើការ​រចនាអោយកែវមានសោភ័ណ្ឌភាព បន្ទាប់មកក៏ចាក់ស្រាដែលបានក្រឡុកនោះចូលក្នុងកែវជាការស្រេច។

រូបតំណាង
រូបតំណាង

  ទន្ទឹមនឹងនោះដែរ យើងក៏អាចប្រើម៉ាស៊ីនក្រឡុក ដើម្បីអាចអោយវាក្លាយទៅជាព្រិល Freeze ស្របទៅតាម​ចំណង់ចំណូលចិត្ដរបស់អ្នកញុំាស្រាក្រឡុកនេះផងដែរ។

រូបតំណាង
រូបតំណាង

បរិយាកាសនេះ យើងអាចញុំាស្រាបែបនេះបាន មាននៅក្នុងការជួបជុំមិត្ដភក្ដិ បងប្អូន នៅក្នុងវិសមកាល ចុងសប្ដាហ៍​នៅឯឆ្នេរសមុទ្រ រឺក្នុងពិធីជប់លៀង ដោយអមជាមួយនឹងតន្ដ្រីតាមបរិយាកាសនីមួយៗ។ ពេលខ្លះគេក៏អាច​ញុំាវា​ក្នុង​ស្ថានភាពបន្ធូរអារម្មណ៍ពីភាពតានតឹងពេលជួបនូវវិបត្ដិអ្វីមួយក៏បាន។

រូបតំណាង
រូបតំណាង

ទោះបីជាស្រាក្រឡុក Cocktail ជាប្រភេទគ្រឿងស្រវឹងក៏ដោយ ប៉ុន្ដែបើយើងញុំាវានៅក្នុងកម្រិតមួយសមរម្យ និង​បានគិតពីសុខភាពខ្លួនឯងនោះ យើងនឹងទទួលបាននូវភាពសប្បាយរីករាយដ៏ពេញលេញមួយ ហើយបានទទួល​អារម្មណ៍ស្រស់ស្រាយពីការជួបជុំដែលយើងបានបង្កើតឡើងនោះជាមិនខាន៕

រូបតំណាង
រូបតំណាង
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T