ហ៊ាន​ទិញ​ដែរ​? ស្ត្រី​​ម្នាក់​​តែង​ខ្លួន​​​ធ្វើ​​ខ្មោច ហើយ Live លក់​​ខោ​​អាវ​​​​ដែល​​ដេញ​ថ្លៃ​​ពី​​អ្នក​​បូ​ជា​​សព​​​ (មានវីដេ​អូ​)

//s5.kh1.co/94/94a28df17208b5797551aae394da40c20cf1c604.jpg
សង្គម

 ១៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខោអាវ​ជជុះ​ដែល​នាង​យក​មក​លក់​នេះ គឺ​យក​មក​ពី​ការ​ដេញថ្លៃ​ពី​អ្នក​បូជា​សព ព្រោះតែ​ពួក​គេ​ជា​អ្នក​សម្អាត​សម្លៀក​បំពាក់​របស់​អ្នក​បាត់បង់​ជីវិត

ប្រទេស​ថៃ៖ ស្ត្រី​ជនជាតិ​ថៃ ដែលមាន​អាយុ ​៤០​ឆ្នាំ​ម្នាក់ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំងនៅលើ​បណ្តាញ​សង្គម​អាស៊ី ដោយសាតែយុទ្ធសាស្ត្រ​ដ៏​ប៉ិន​ប្រសប់​របស់​នាង​ក្នុង​ការ​លក់​សម្លៀក​បំពាក់​ជជុះ​តាម​អន​ឡាញ​។ ដោយសារ​តែ​សម្លៀក​បំពាក់​ភាគ​ច្រើន​​ដែល​នាង​លក់ គឺ​បានមកពី​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត ហើយនាង​បាន​សម្រេច​ចិត្ត​សម្តែង​ជា​ខ្មោចឆៅ​ក្នុងអំឡុងពេល Live វីដេអូលក់ ​លើ​បណ្ដាញសង្គមអន​ឡាញ។​ នេះបើតាម​ប្រភព​ព័ត៌មានពី Oddity Central។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Kanittha Thongnak មានអាយុ​៤០​ឆ្នាំ បាន​លក់​ខោអាវ​ជជុះ​នៅ​តាម​ដងផ្លូវ​នៅ Chon Daen ភាគ​ខាងជើង​ប្រទេស​ថៃ អស់​រយៈពេល​៣​ឆ្នាំ​។ តែ​ដោយសារ​តែ​ការ​បិទ​ផ្សារ ព្រោះ​កូ​វី​ដ​១៩ នាង​ត្រូវ​ខក​ខានមិនបាន​រក​ប្រាក់​ចំណូល​​ដូច​ពី​មុន​។ ហើយនាង​ក៏​សម្រេចចិត្ត​តែងខ្លួន​ធ្វើ​ខ្មោច ហើយ Live វីដេអូលក់​ខោអាវ​ដែល​សល់​ពី​មនុស្ស​ដែល​បាន​បាត់បង់​ជីវិតតែម្ដង ។ បន្ទាប់ពីនេះ នាង​ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីមហាជនក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក។

អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak

ក្នុង​រយៈពេល​តែ ៥​ថ្ងៃប៉ុណ្ណោះ ​ការ Live វីដេអូ លក់​លើ​អន​ឡាញ នាង​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​មហាជន​ជា​ច្រើន​​រហូត​ដល់​ជាង ៤​ពាន់​នាក់​។ នាង​ទទួលស្គាល់​ថា វា​ពិតជា​ប្រសើរ​ជាង​ការ​លក់​ពី​មុន​ៗ​ឆ្ងាយ​ណាស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខោអាវ​ជជុះ​ដែល​នាង​យក​មក​លក់​នេះ គឺ​យក​មក​ពី​ការ​ដេញថ្លៃ​ពី​អ្នក​បូជា​សព ព្រោះតែ​ពួក​គេ​ជា​អ្នក​សម្អាត​សម្លៀក​បំពាក់​របស់​អ្នក​បាត់បង់​ជីវិត​​។ នាងបានបន្ថែមទៀត​ថា ការ​តែងខ្លួន​លក់​ខុស​គេ​នេះ គឺ​មិន​មាន​អ្វី​គួរ​ឱ្យ​ខ្មាស់​គេទេ​ អ្វី​ដែល​សំខាន់ គឺ​នាង​ត្រូវ​រក​អង្ករ​ច្រក​ឆ្នាំង​៕

អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak
អ្នកនាង Kanittha Thongnak

សូមទស្សនាវីដេអូខាងក្រោម៖

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T