សាកលវិទ្យាល័យជូឡាឡុងកនមានបំណងចង់ឈរនៅលំដាប់កំពូលទាំង ៨០ ក្នុងចំណាត់ថ្នាក់ពិភពលោក

//s5.kh1.co/bd/bd790e9392064b5e9420bfd0852c3a1b7d98cc1e.jpg
សង្គម

 ១៣-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សាកលវិទ្យាល័យជូឡាឡុងកនកំពុងតែបង្កើនសមត្ថភាព និងគុណភាពលើផ្នែកអប់រំបន្ថែមទៀតសម្រាប់ឆ្នាំក្រោយដើម្បីត្រៀមខ្លួន ក្លាយជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យកំពូលៗទាំង ៨០ នៅលើពិភពលោកនាឆ្នាំក្រោយ

ថៃ៖ សាកលវិទ្យាល័យជូឡាឡុងកន Chulalongkorn University (CU)​ បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យកំពូលទាំង ១០០ នៅលើពិភពលោកជាលើកដំបូងនាឆ្នាំនេះ សាកលវិទ្យាល័យនៅប្រទេសថៃដ៏ធំមួយនេះក៏កំពុងតែបង្កើនសមត្ថភាព និងគុណភាពលើផ្នែកអប់រំបន្ថែមទៀតសម្រាប់ឆ្នាំក្រោយដើម្បីត្រៀមខ្លួនក្លាយជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យកំពូលៗទាំង ៨០ នៅលើពិភពលោកនាឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាកលវិទ្យាល័យដ៏ចំណាស់ជាងគេនៅប្រទេសថៃមួយនេះត្រូវបានចុះបញ្ជីនៅក្នុងចំណាត់ថ្នាក់ទី ៩៦ ក្នុងចំណោមសាកលវិទ្យាល័យ ១០០ នៅទូទាំងពិភពលោកសម្រាប់កេរ្តិ៍ឈ្មោះលើផ្នែកសិក្សាអប់រំដែលចេញផ្សាយដោយទីប្រឹក្សាអប់រំ និងជំនាញនៅអង់គ្លេស Quacquarelli Symonds (QS) កាលពីថ្ងៃពុធដោយទទួលបានភាពល្អប្រសើរជាងឆ្នាំមុនចំនួន ១២ ចំណាត់ថ្នាក់។

សាកលវិទ្យាល័យជូឡាឡុងកន
សាកលវិទ្យាល័យជូឡាឡុងកន

លោក Bundit Eua-arporn សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យជូឡាឡុងកនបានថ្លែងថាមានសាកលវិទ្យាល័យជាង ១,៦០០ នៅជុំវិញពិភពលោកត្រូវបានចាត់ចំណាត់ថ្នាក់សម្រាប់សាកលវិទ្យាល័យជូឡាឡុងកនគឺជាសមិទ្ធិផលល្អមួយដែលស្ថិតក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលទាំង ១០០។

លោកបានមានប្រសាសន៍បន្ថែមទៀតថា "យើងស្ថិតនៅលំដាប់ទី ១០៨ កាលពីឆ្នាំមុន ដូច្នេះនេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ។ ចំណាត់ថ្នាក់របស់យើងនៅឆ្នាំនេះគឺជាចំណាត់ថ្នាក់ខ្ពស់បំផុតដែលពុំធ្លាប់ទទួលបាន ដោយសាកលវិទ្យាល័យណាមួយនៅក្នុងប្រទេសថៃឡើយ"។

លោកបានបន្តថា "ទីបំផុតសាកលវិទ្យាល័យជូឡាឡុងអាចទទួលបានចំណាត់ដែលល្អមួយហើយ ប៉ុន្តែយើងនឹងនៅតែបន្តខិតខំប្រឺងប្រែងបន្ថែមទៀត ដោយយើងរំពឹងថាយើងនឹងអាចមានឱកាសឈានដល់ចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលទាំង ៨០ នៅឆ្នាំក្រោយ" ។

លោក Bundit Eua-arporn សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យជូឡាឡុងកន
លោក Bundit Eua-arporn សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យជូឡាឡុងកន

លោក Bundit បានបន្តទៀតថា CU បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែលម្អការសិក្សាស្រាវជ្រាវរបស់ខ្លួន និងជ្រើសរើសអ្នកស្រាវជ្រាវឆ្នើមៗក្នុង​​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីយើងបានកំណត់គោលដៅដើម្បីក្លាយជាសាកលវិទ្យាល័យនៅក្នុងប្រទេសថៃដំបូងគេដែលត្រូវបានចុះបញ្ជីនៅក្នុងសាកលវិទ្យាល័យកំពូល ១០០ នៅលើពិភពលោក។

QS បានចាត់ចំណាត់ថ្នាក់សាកលវិទ្យាល័យចំនួន ១០០០ មកពី ៨០ ប្រទេសផ្សេងៗគ្នា និងបានធ្វើការស្ទង់មតិពី​​​អ្នកសិក្សាចំនួន ១០២,៦៦២ នាក់ និងបុគ្គលិកអប់រំចំនួន ៥១,៦៤៩ នាក់ដែលមានការយល់ឃើញនិងយោបល់ជាច្រើនបានបង្ហាញនៅលើសូចនាករកេរ្តិ៍ឈ្មោះ។

សាកលវិទ្យាល័យត្រូវបានវាយតម្លៃដោយផ្អែកលើសមាសធាតុចំនួន ៦ គឺ៖ កេរ្តិ៍ឈ្មោះនៃការសិក្សាអប់រំ (៤០%), កេរ្តិ៍ឈ្មោះបុគ្គលិកអប់រំ (១០%), សមាមាត្រនៃមហាវិទ្យាល័យ-និស្សិត (២០%), ចំនួននិស្សិតក្នុងមួយមហាវិទ្យាល័យ (២០%), សមាមាត្រនៃមហាវិទ្យាល័យអន្តរជាតិ (៥%) និងសមាមាត្រនៃនិស្សិតអន្តរជាតិ (៥%) ។

និស្សិតនៃសាកលវិទ្យាល័យជូឡាឡុងកន
និស្សិតនៃសាកលវិទ្យាល័យជូឡាឡុងកន

លោក Bundit មានប្រសាសន៍បន្ថែមថា “ឆ្នាំនេះយើងធ្វើបានល្អទាក់ទងនឹងកេរ្តិ៍ឈ្មោះនៃសិក្សាអប់រំ និងកេរ្តិ៍ឈ្មោះនៃបុគ្គលិកអប់រំ ប៉ុន្តែយើងនៅតែត្រូវធ្វើឱ្យបានល្អប្រសើរលើផ្នែកផ្សេងទៀត”។

CU ត្រូវបានជាប់ចំណាត់ថ្នាក់ទី ២០៨ ទូទាំងពិភពលោកនិងទី ៤៦ នៅអាស៊ីនៅពេលដែលសមាសធាតុទាំង ៦ ត្រូវបានបញ្ចូលគ្នាក្នុងចំណាត់ថ្នាក់ទាំងមូល។

លោកមានប្រសាសន៍ថា“ យើងមានផែនការបង្កើតភាពជាដៃគូបន្ថែមទៀតជាមួយសាកលវិទ្យាល័យឈានមុខគេ លើពិភពលោកដើម្បីធ្វើឱ្យប្រសើរឡើង និងទទួលយកចន្លោះខ្វះខាតនានាដែលយើងមានដូចជា​៖ ធនធាននិងបុគ្គលិក។ ខ្ញុំជឿជាក់ថាការបង្កើតភាពជាដៃគូនឹងជួយយើងកែលម្អការទទួលនិស្សិតអន្តរជាតិ៕

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T