«ទោះខ្ញុំអាក្រក់ តែក៏ត្រូវការក្តីស្រលាញ់» នេះជាសម្ដី បុរសមានរោមច្រើនខុសគេ រហូតបានជាប់ក្នុងបញ្ជីហ្គីណេស

//s5.kh1.co/3a/3ae3404c1ae890c6643aebad654fe03fdff0666d.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិត​ជា​ចម្លែក​ខ្លាំង​ណាស់​បុរសម្នាក់​កើត​មកមាន​រាងកាយ​សុទ្ធតែ​រោម ដូច​ជា​សត្វស្វា ជាប់​ក្នុ​ងកំណត់​ត្រាហ្គីណេស​ពិភព​លោក​ដោយ​សារ​រូប​រាងដ៏ចម្លែក​របស់លោក។

បរទេស៖ បុរសម្នាក់​មាន​រូប​រាង​យ៉ាងចម្លែក ​ដោយ​នៅ​ពេល​ដែល​កើត​មក មាន​រាង​កាយ​៩៦ភាគ​រយ ​គឺ​រុំ​ព័ទ្ធ​ទៅដោយ​រោម​យ៉ាងច្រើន ខុស​ពី​មនុស្សដទៃ​ផ្សេងទៀត ដែល​ដោយសារ​មូល​ហេតុ​នេះ​ ​ជាញឹកញាប់លោក​​តែង​តែ ​ទទួល​បាន​ការ​រើស​អើង ​ពី​មនុស្ស​ដែលនៅ​ជុំ​វិញ​ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរ​បញ្ជាក់​ផង​ដែរ​ថា ​បុរសដែល​មាន​ដុស​រោម​ច្រើន ​លើរាយ​កាយ​រូប​នេះ​ មាន​ឈ្មោះ​ថា​Yu Zhenhuan អាយុ​៤១ឆ្នាំ​ រស់​នៅ​ក្នុង​ស្រុកLiaoning នៃ​ប្រទេស​ចិន។ ក្នុង​​ពី​ឆ្នាំ​២០០៤​ បុរស​រូប​នេះ ​ត្រូវ​បាន​ពិភពលោក​ស្គាល់ ​ដោយ​សារ​តែ​រូប​រាង ដ៏ចម្លែក​របស់​លោក​។ បន្ថែម​ពី​នេះ ​លោក​ក៏ត្រូវ​បាន​ទទួល​ស្គាល់ ​ដោយ​​ហ្គីណេស ​ក្នុង​កំណត់ត្រា​ពិភពលោក​​​ជា​ «បុរស​ដែល​មាន​រោម​ច្រើន​បំផុតក្នុង​លោក»។ ​ក៏ប៉ុន្តែ​ជាមួយ​រូប​រាង​នេះ ​ជា​ញឹក​ញាប់ លោកYu ​តែ​ង​តែ​ទទួល​ការ​រើស​អើង ​ពី​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន​លោក រួម​បញ្ចូល​ទាំង​សមាជិក ក្នុង​គ្រួសារ​របស់​លោកដូចគ្នា​ដែរ។

ក្រោយ​មក ​នៅ​ក្នុង​ឆ្នាំ​២០០៨​ លោកYu បាន​ចូល​រួម ​ក្នុងកម្ម​វិធីណាត់ជួប​មួយ ​ហើយ​ត្រូវ​បាន​ចាប់​គូរ​ឲ្យ ​ណាត់​ជួប​នឹ​ង​នារី​ជា​គូរ​ណាត់​ម្នាក់​។ តែ​គួ​រឲ្យ​សោក​ស្តាយ ​ទំនាក់​ទំនង​នោះ​ក៏​ត្រូវបាន ​បញ្ចប់​ទៅ​វិញ ​ក្នុ​ងរយៈពេល​ដ៏ខ្លី​ដោយ​សារតែ ​មាន​ការជំទាស់​ពី​គ្រួសារខាងស្រី។

ក្នុង​នោះ​​ដែរ​ លោកYu ក៏បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​៖ 

ឳពុកម្តាយ​របស់​ខ្ញុំ ​ធ្លាប់​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​ ខ្ញុំ​នឹង​គ្មាន​ថ្ងៃ រក​ប្រពន្ធបាន​នោះទេ។ មាន​ស្រី​ជា​ច្រើន​ មាន​ការ​ភ័យខ្លាច​នៅ​ពេល​ដែល ​ពួកគេ​បាន​ឃើញខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ​ពួកគេ​នឹង​អាច​ដឹង​​ថា ខ្ញុំ​ជាមនុស្ស​ដែល​ស្មោះ​ត្រង់​ម្នាក់​។ បើ​ទោះបីជា​ ​ខ្ញុំ​អាក្រក់​មែន តែខ្ញុំ​ក៏​ត្រូវការ​ក្តី​ស្រលាញ់ ​ដូច​គេរាល់​គ្នា​ដែរ។

Yu

ថ្វីបើ​​មាន​រូប​រាង ​ខុស​ប្លែកពីអ្នក​ដទៃ​ក៏ពិត​មែ​ន ​តែលោក​Yu ក៏​តែង​តែ​មាន​ក្តី​ស្រម៉ៃ ​ថាចង់​ក្លាយជា​តារាចម្រៀង​Rock ដ៏​ជោគ​ជ័យ​មួយ​រូប​។ ជារួមកាល​ពី​អាយុ​៦ឆ្នាំ ​លោកក៏​ធ្លាប់​បាន​បង្ហាញ​ខ្លួន ​ក្នុ​ងខ្សែភាពយន្ត​មួយ​ ដែលមាន​ចំណ​ងជើង​ថា​ «A Hairy Child’s Adventure» ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​លោកក៏​នៅ​តែ​​បន្ត​ក្តីស្រម៉ៃរបស់​លោក ​ក្នុ​ងវិស័យ​ចម្រៀង​នេះ​បន្ត​ទៀត​ផងដែរ៕

លោក​Yu Zhenhuan
លោក​Yu Zhenhuan
លោក​Yu Zhenhuan
លោក​Yu Zhenhuan
នារី​ដែល​បាន​ណាត់​ជួប​ជាមួយ​លោក​ហើយ​ត្រួវបាន​គ្រួសារ​ជំទាស់
នារី​ដែល​បាន​ណាត់​ជួប​ជាមួយ​លោក​ហើយ​ត្រួវបាន​គ្រួសារ​ជំទាស់
នារី​ដែល​បាន​ណាត់​ជួប​ជាមួយ​លោក​ហើយ​ត្រួវបាន​គ្រួសារ​ជំទាស់
នារី​ដែល​បាន​ណាត់​ជួប​ជាមួយ​លោក​ហើយ​ត្រួវបាន​គ្រួសារ​ជំទាស់
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T