កាលពីពេលថ្មីៗនេះ វីដេអូសិស្សអនុវិទ្យាល័យមួយក្រុម ដែលនាំគ្នា រាំរបៀបស្ទីលអឺរ៉ុប ខណៈពេលដែល កំពុងតែបួងសួង សម្រាប់សាសនាមូស្លីម នោះត្រូវបាន សំណាក់អ្នកប្រើប្រាស់ អ៊ិនធើណេត នាំគ្នារិះគន់យ៉ាងខ្លាំង។

យ៉ាងណាមិញ សិស្សសាលាទាំងនេះ ត្រូវបានគេស្គាល់ថា ជាសិស្សមកពីអនុវិទ្យាល័យ Tolitoli 2 ដែលគេសំគាល់ទៅលើឯកសណ្ឋាន ដែលសាលានេះជាសាលារដ្ឋ នៅក្នុងភូមិ Tambun ក្នុង Toli Toli ដែលជាមជ្ឈមណ្ឌលកណ្ដាលនៃខេត្ដ Sulawesi ប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីវីដេអូនេះ បានបញ្ចូលទៅក្នុង បណ្ដាញទំនាក់ទំនងសង្គម Facebook កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៣នេះ បានធ្វើឲ្យ អ្នកប្រើប្រាស់បណ្ដាញនេះ នាំគ្នាខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើរទាំងនេះ ហាក់ដូចជា មើលងាយដល់សាសនាមូស្លីម ដែលនៅក្នុងពេលនោះ គឺពួកគេតម្រូវឲ្យធ្វើការបួងសួង ឬ តាំងសមាធិដោយស្ងប់ស្ងាប់ តែបែរជានាំគ្នា រាំលេង និងចាក់បទចម្រៀងអឺរ៉ុបទៅវិញ។

តើប្រិយមិត្ដយល់យ៉ាងណា? 

សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]