បទដំបូងរបស់អាល់ប៊ុម SKULL ចេញជាផ្លូវការមិនទាន់បានប៉ុន្មានផង មានជនបរទេសជាច្រើននាំគ្នាធ្វើការ Reaction ជាហូរហែ

//s5.kh1.co/0c/0c36af934d1a5bfe23b5814bbe765bae154008bc.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

បទដំបូងរបស់អាល់ប៊ុម "SKULL" ចេញជាផ្លូវការមិនទាន់បានប៉ុន្មានផង មានជនបរទេសជាច្រើននាំគ្នាធ្វើការ Reaction ជាហូរហែ

កាលពីល្ងាចថ្ងៃទី ១២ ម៉ោង ៦:៣០នាទីល្ងាចវីដេអូចម្រៀងថ្មី និងដំបូងគេ ពីអាល់ប៊ុម SKULLTHEALBUM បានបញ្ចេញជាផ្លូវការ ពី PAGE: Vann Da - វណ្ណដា នឹង CHANNEL: វណ្ណដា-Vannda Official ដែលជាគណនីបណ្ណាញសង្គមផ្លូវការរបស់តារា Rap ដ៏ល្បីដែល យុវវ័យ ភាគច្រើនស្គាល់ថា វណ្ណដា-Vannda។ ពិសេស​ត្រឹមប៉ុន្មានម៉ោងដំបូង មានអ្នកចូលទស្សនារាប់រយពាន់ហើយក៏សង្ឃឹមថានឹងមានអ្នកចូលទស្សនារាប់លានដងក្នុងសប្តាហ៍បន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បទ: YOU’RE ALREADY DEAD ដែលបទដំបូងរបស់អាល់ប៊ុមដំបូងរបស់ត្រកូល SKULLTHEALBUM ផ្ទុះការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រ។ នេះមិនមែនជារឿងចៃដន្យទេ នេះក៏ដោយសារតែគុណភាពរបស់វីដេអូចម្រៀង ជាពិសេសគឺសមត្ថភាពនៃការ Rap ជារបស់គាត់តែម្តង។

គួរបញ្ជាក់ថា មិនមែនមានតែគាំទ្រខ្មែរនោះទេដែលសរសើរពីសមត្ថភាពរបស់ វណ្ណដា ក្នុងនោះក៏មាននូវជនបរទេសជាច្រើននាំគ្នាធ្វើ Reaction ដើម្បីបញ្ជាក់ពីការគាំទ្ររបស់ និង សរសើរមិនដាច់ពីមាត់ផងដែរ៕

ខាងក្រោមនេះជាវីដេអូ Reaction របស់ជនបរទេសទៅលើបទ:YOU’RE ALREADY DEAD

Korean Hiphop Junkie Review(react) - VANNDA [YOU'RE ALREADY DEAD] (ENG SU
VANNDA - YOU'RE ALREADY DEAD [M/V] | AFRICAN REACTION VIDEO
VANNDA - YOU'RE ALREADY DEAD | CAMBODIA RAP REACTION
VANNDA - YOU'RE ALREADY DEAD (Official Music Video) Reaction | React by o yea bangla????????❤️????????
THE KING OF RAP VANNDA ????????ប្រតិកម្ម????VANNDA - YOU'RE ALREADY DEAD ????REACTION | SKULLTHEALBUM
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T