ភ្ញាក់ផ្អើល! ប្រទះឃើញមឹកយក្សប្រវែងជិត៥ម៉ែត្រ ដេកងាប់នៅមាត់សមុទ្រប្រទេសអាហ្វ្រិកខាងត្បូង

//s5.kh1.co/72/721e88b20708018d132603df90e763da4ec339d4.jpg
សង្គម

 ១៣-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកដើរកម្សាន្ដតាមមាត់សមុទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសាកសពសត្វមឹកដ៏ធំមួយក្បាល បានរសាត់អណ្ដែតមកទើរលើឆ្នេរខ្សាច់ Britannia ក្នុងប្រទេសអាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង៖ ថ្មីៗនេះ អ្នកដើរកម្សាន្ដតាមមាត់សមុទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសាកសពសត្វមឹកដ៏ធំមួយក្បាល បានរសាត់អណ្ដែតមកទើរលើឆ្នេរខ្សាច់ Britannia ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន ចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ បានឲ្យដឹងថា មឹកយក្សដ៏ធំមួយក្បាលនេះ មានទម្ងន់ ៤៤០ផោន(១៩៩.៥គីឡូក្រាម) និងមានប្រវែងរហូតទៅដល់ ១៤ហ្វីត(៤.២ម៉ែត្រ) ត្រូវបានអ្នកមកកម្សាន្ដតាមឆ្នេរសមុទ្រខាងលើ ប្រទះឃើញវាដេកងាប់ ហើយបានជូនដំណឹងនេះភ្លាមៗទៅសារមន្ទី Iziko នៃប្រទេសអាហ្រ្វិកខាងត្បូង។

បច្ចុប្បន្ននេះ វាត្រូវបានជីវវិទូសមុទ្រនៅសារមន្ទី Iziko នាំយកនិងរក្សាទុកសម្រាប់សិក្សាស្រាវជ្រាវ ហើយចំពោះមូលហេតុដែលបណ្ដាលឲ្យមឹកនេះងាប់ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្ដែក្រុមអ្នកស្រាវជ្រាវ សង្ឃឹមថាពួកគេអាចធ្វើកោសល្យវិច័យដើម្បីដឹងពីមូលហេតុពិតឆាប់ៗ  នៅពេលវិបត្ដិជំងឺកូវីដ-១៩ បានធូរស្បើយ។

គួរឲ្យដឹងដែរថា ចំពោះមឹកប្រភេទនេះ វាអាចមានប្រវែង វែងបំផុតរហូតដល់ ៤៣ហ្វីត (ជាង១៣ម៉ែត្រ) និងរស់នៅក្នុងដែនសមុទ្រជ្រៅៗ ហើយវាកម្រនឹងបង្ហាញខ្លួនឲ្យយើងបានឃើញណាស់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

មឹកយក្ស ដែលគេប្រទះឃើញនៅមាត់សមុទ្រ
មឹកយក្ស ដែលគេប្រទះឃើញនៅមាត់សមុទ្រ
មឹកយក្ស ដែលគេប្រទះឃើញនៅមាត់សមុទ្រ
មឹកយក្ស ដែលគេប្រទះឃើញនៅមាត់សមុទ្រ
មឹកយក្ស ដែលគេប្រទះឃើញនៅមាត់សមុទ្រ
មឹកយក្ស ដែលគេប្រទះឃើញនៅមាត់សមុទ្រ
មឹកយក្ស ដែលគេប្រទះឃើញនៅមាត់សមុទ្រ
មឹកយក្ស ដែលគេប្រទះឃើញនៅមាត់សមុទ្រ
មឹកយក្ស ដែលគេប្រទះឃើញនៅមាត់សមុទ្រ
មឹកយក្ស ដែលគេប្រទះឃើញនៅមាត់សមុទ្រ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T