ក្រោយផ្អើលតារាTiktok សុខា ជាអ្នកសិល្បៈ ស្រាប់តែ ចនច័ន្ទ លក្ខិណា ចេញមុខបកស្រាយភ្លែត (មានវីដេអូ)

//s5.kh1.co/1e/1e9dc9f6f721e5a1518f1ee54bb6e28d97a84b09.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាស្រី ចនច័ន្ទ លក្ខិណា បានធ្វើការបកស្រាយជាផ្លូវការ ក្រោយមហាជនមួយចំនួនបានគិតថា សុខា ជាអ្នកសិល្បៈ ថែមទាំងវាយតម្លៃសិល្បៈខ្មែរអន់ មិនល្អ។

ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាមានការរីកដុសដាលព្រាល ជាមួយនឹងតារាហ្វេសប៊ុក ក៏ដូចជាតារាTiktok ដែលពួកគេបានទាញយកប្រជាប្រិយភាពពីអ្នកទស្សនាយ៉ាងខ្លាំង ដូចមួយរយៈពេលនេះ សុខា ដែលជាអ្នកលេងTiktok ល្បីមួយរូបបានលេចមុខមាត់ នៅលើបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយនៅក្នុងនោះឃើញថា នាងក៏មានការចេញមុខសម្តែង និងមានរឿងច្រើនផ្ទុះពេញបណ្តាញសង្គម ជាមួយនឹងទំនាស់រវាងអ្នកដែលធ្លាប់ជួយនាងពីមុនមក មិនត្រឹមតែប៉ុណ្ណោះក៏មានលេចលឺ និងយល់ច្រឡំថា សុខា គឺជាអ្នកសិល្បៈមួយរូបផងដែរ ស្របពេលដែលមិនបានបែងចែកថាជាតារាTiktok និងអ្នកសិល្បៈអាជីព។

មិនបានប៉ុន្មានផង តារាស្រី និងប្រធានសមាគមន៍សិល្បៈ អ្នកនាងចន ច័ន្ទលក្ខិណា ក៏បានចេញមុខបកស្រាយយ៉ាងដូច្នោះថា៖ សុខា គឺគេមិនបានចាត់ទុកជាអ្នកសិល្បៈនោះទេ អ្នកសិល្បៈ គឺជាអ្នកដែលមានជំនាញផ្ទាល់ សមត្ថភាព ដែលឈរលើវិថីនេះយ៉ាងតិចគឺ៣ឆ្នាំ ពោលគឺមិនមែនល្បីដោយសារបណ្តាញសង្គមTiktok ឬហ្វេសប៊ុកនោះទេ ដូច្នោះសូមមហាជនកុំមានការយល់ច្រឡំ។

ក្រោយពីបានស្តាប់ការបកស្រាយរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នករិះគន់សិល្បៈខ្មែរ មិនល្អអាចនឹងភ្លឺភ្នែក ព្រោះពេលនេះនាងក៏បានបកស្រាយ និងបែងចែកច្បាស់ពីរឿងតារាTiktok សុខា និងអ្នកសិល្បៈ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
សុខា
សុខា
សុខា
សុខា
ចនច័ន្ទ លក្ខិណា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T