ពីនារីធ្លាប់គេដៀលថា កន្ធាត់ ខំតស៊ូ៦ឆ្នាំ សម្រកបានរហូត៩២គីឡូ ដូចមនុស្សពីរផ្សេងគ្នា

//s5.kh1.co/86/86edebf4cf1730f01e096c2cf04b00a31e421310.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្មាន​អ្វី​ដែល​បាន​ធ្វើ​មិន​បាន​នោះ​ទេ ឲ្យ​តែ​យើង​តាំង​ចិត្ត​ថា​ចង់​ ទោះ​លំបាកឬចំណាយ​ពេល​យូរ​បន្តិច​មុន​និង​ក្រោយ​ប្រាកដ​ជា​បាន​ឃើញ​លទ្ធផលជាមិន​ខាន​នោះ​ទេ។

បរទេស៖ ធ្លាប់​តែ​ជា​មនុស្ស​ស្រី​ ​ដែល​មាន​រូ​បរាង​ធាត់ ​រហូតដល់​ទៅ​ជាង​១៦៥គីឡូ​ មិន​ស្អាត ប្រែ​មក​ជា​មនុស្សស្រី ​ដែល​មាន​ភាព​ជឿជាក់​ខ្លាំង មាន​សុខភាព​ល្អ ជា​មួយ​នឹង​រូប​រាងស្រឡូន​​ថ្មី ​បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគ​ជ័យ ​ជាមួយ​នឹង​ការ​សម្រកគីឡូ​រួចមក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារី​ម្នាក់​​មាន​ឈ្មោះ​ថា​ Simone Anderson រស់​នៅ​ក្នុង​ទី​ក្រុង​Auckland នៃ​ប្រទេស​ញូ​ហ្សេលឡែន។ បច្ចុប្បន្ន​នា​ង​មាន​ការ​ងារ​ជា ​អ្នក​និពន្ធ​សៀវភៅ ពិធីការនី​ និងធ្វើ​វី​ដេអូ​make up ព្រមទាំង​ចែក​រំលែក​ពី​ចំណុច ​ដែល​ជួយ​ឲ្យ​ជោគ​ជ័យ លើការសម្រក​គីឡូ​ បន្ទាប់​ពី​នាងសម្រក​គីឡូ ​រហូតដល់​ទៅ​ជាង​៩២​គីឡូ ​បាន​សម្រេច​។

គួររម្លឹកក​ផង​ដែរថា​ នៅ​ក្នុ​ងឆ្នាំ​២០១៤ ដោយសារ​តែ​ ឃើញរូបរាង​​ខ្លួន​ឯង កាន់តែឡើង​គីឡូ​ខ្លាំងឡើ​ងៗ Simone ក៏​បាន​សម្រេចចិត្ត​សម្រក​គីឡូ​។ នាង​បាន​ចំណាយ​ រហូតដល់​ពេល​៦​ឆ្នាំ ​ក្នុង​ការហាត់​ប្រាណ​ដោយ​ការរត់ និង​ចំណាយ​ពេល​មួយ​ភាគ​ធំ​ ទៅ​កន្លែងហាត់​ប្រាណ។​ បន្ថែម​ពី​នេះ ​នាង​ក៏​បាន​រៀប​ចំ ​នៅ​របប​អាហារ​យ៉ាង​តឹ​ងរ៉ឹង​ ដោយ ​ការព្យាយាម​ញុំា​បន្លែ ផ្លែឈើ ​ឲ្យ​បាន​ច្រើន​ជាង​មុន តម​ញុំាអាហារ​ជាប្រភេទ​លក្ខណៈfast food រួម​ទាំង​សាច់ដែល​មាន​លាយ​ខ្លាញ​ច្រើន​ ជំនួស​ដោយ​សាច់​ទ្រូងមាន់ ត្រី​ ស៊ុត​ ដែល​អាច​ផ្តល់​នៅ​ប្រូតេអ៊ីន​ ដើម្បី​ជួយ​ដល់​ ការ​ហាត់​យក​សាច់​ដុំ​ផងដែរ៕   

Simone Anderson
Simone Anderson
Simone Anderson
Simone Anderson
Simone Anderson
Simone Anderson
Simone Anderson
Simone Anderson
Simone Anderson
Simone Anderson
Simone Anderson
Simone Anderson
របបអាហារដែល​Simone Anderson ញុំ​ជា​ប្រចាំ​
របបអាហារដែល​Simone Anderson ញុំ​ជា​ប្រចាំ​
របបអាហារដែល​Simone Anderson ញុំ​ជា​ប្រចាំ​
របបអាហារដែល​Simone Anderson ញុំ​ជា​ប្រចាំ​
Simone Anderson ពីមុន និង​បច្ចុប្បន្ន
Simone Anderson ពីមុន និង​បច្ចុប្បន្ន
Simone Anderson ពីមុន និង​បច្ចុប្បន្ន 
Simone Anderson ពីមុន និង​បច្ចុប្បន្ន 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T