ចុម មានរឿងអ្វីបានជា ខ្ញុង សម្រក់ទឹកភ្នែកទាំងព្រឹកបែបនេះ អមដោយសារថា...

//s5.kh1.co/e7/e73b29f049910c62397716563dfd57002c38f29f.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប៉ុន្មាននាទីមុននេះ អ្នកនាង ខ្ញុង បានបង្ហោះរូបភាពពីរសន្លឹក អមដោយសារអានហើយកម្សត់ ទាំងព្រឹកព្រលឹមតែម្ដង។

ភ្នំពេញ​៖ ពិតណាស់ថា មួយរយៈចុងក្រោយនេះ តារាកំប្លែងស្រីដ៏ល្បី អ្នកនាង ខ្ញុង មិនសូវចេញមុខក្នុងរង្វង់សិល្បៈប៉ុន្មានទេ ព្រោះតែកំពុងពរពោះកូនក្នុងផ្ទៃ ត្រៀមសម្រាលផងដែរ ធ្វើឲ្យហ្វេនៗមានការនឹករម្លឹកយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ តារាកំប្លែងស្រីរូបនេះ នៅតែមានវត្តមានចេញមុខតាមបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងមិនភ្លេចបង្ហោះរូបភាពពី ជីវិតប្រចាំថ្ងៃឲ្យប្រិយមិត្តរាល់គ្នា បានជ្រាបនោះឡើយ។ ជាក់ស្ដែង ប៉ុន្មាននាទីមុននេះ អ្នកនាង ខ្ញុង បានបង្ហោះរូបភាពពីរសន្លឹក អមដោយសារអានហើយកម្សត់ ទាំងព្រឹកព្រលឹមតែម្ដង។

ក្នុងនោះដែរ យោងតាមរូបភាពនោះដែរ រូបនាង ថែមទាំងបានសម្រក់ទឹកភ្នែក មើលទៅដូចជាកំពុងពិបាកចិត្តរឿងអ្វីមួយ ហើយបង្ហោះសារថា៖

មានតែការជាន់បន្ថែម គ្មានការលើកទឹកចិត្ត

អ្នកនាង ខ្ញុង 

ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ ព្រមទាំងមហាជនទាំងអស់ មានការងឿងឆ្ងល់យ៉ាងខ្លាំង មិនដឹងថា តារារូបនេះ មានរឿងអ្វីកើតឡើងនោះទេ បានបង្ហោះបែបនេះ ស្របពេលដែលខ្លួនកំពុងមានផ្ទៃពោះ គួរឲ្យបារម្ភណាស់ មានតែរង់ចាំតាមដានបន្តទៀតទាំងអស់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 ខ្ញុង 
 ខ្ញុង 
 ខ្ញុង 
 ខ្ញុង 
 ខ្ញុង និងស្វាមី 
 ខ្ញុង និងស្វាមី 
 ខ្ញុង សម្រក់ទឹកភ្នែក 
 ខ្ញុង សម្រក់ទឹកភ្នែក 
 ខ្ញុង សម្រក់ទឹកភ្នែក 
 ខ្ញុង សម្រក់ទឹកភ្នែក 
សារដែល  ខ្ញុង បានបង្ហោះ
សារដែល  ខ្ញុង បានបង្ហោះ
ខ្ញុង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T