កប់ណាស់! ប៉ុន្មាននាទីមុននេះ វណ្ណដា ចេញMVថ្មី ខណៈត្រៀមបើកឆាក Album អាទិត្យក្រោយ (មានវីដេអូ)

//s5.kh1.co/c6/c6ea3f829062905088bb751e4c7882e96cca82d9.jpg
តារា & កម្សាន្ដ

 ១២-មិថុនា-២០២០ ៦ល្ងាច · ៤ ឆ្នាំមុន

វណ្ណដា ធ្វើឲ្យហ្វេន បើកភ្នែកធំៗទៀតហើយ ជាមួយនឹង ការចេញបទថ្មី របស់លោក មានចំណងជើងថា««You're Already Dead» »។

ភ្នំពេញ៖  ភាគច្រើន យុវវ័យនាពេលបច្ចុប្បន្ន ប្រាកដជាបានស្គាល់ច្បាស់ពី តារាចម្រៀងប្រុសវ័យក្មេង វណ្ណដា ដែលស្ថិតក្នុងផលិតកម្ម បារមី​ កំពុងតែទទួលបានកេរ្តិ៍ឈ្មោះ ល្បីល្បាញខ្លាំង មិនធម្មតា ខណៈទីផ្សាររបស់លោក កាន់តែទៅមុខមិនឈប់ឈរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស រាល់បទចម្រៀងរបស់លោក មួយបទៗ សុទ្ធតែ​មានអ្នកគាំទ្រ និង ខ្ទង់លានដងឯណោះ នៅក្នុងបណ្តាញសង្គមយូធូប ហើយបទរបស់លោក មានគ្រប់រសជាតិ មិនថា បែបយុវវ័យ ស្នេហា បែបរៀបរាប់ពីជីវិត និងការស្រលាញ់ទៅលើគ្រួសារជាដើម។

មិនឲ្យហ្វេនៗ រង់ចាំយូរ កាលពីប៉ុន្មាននាទីមុននេះ វណ្ណដា បានចេញវីដេអូចម្រៀងថ្មីមួយ មានចំណងជើងថា «You're Already Dead» ដែលជាបទថ្មីមួយ ដែលធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា អស្ចារ្យ និងពីរោះយ៉ាងខ្លាំង ដោយសារតែ លោកបានលាយចូលនូវ រសជាតិជាច្រើននៅក្នុងនោះ។

យ៉ាងណាមិញ អាល់ប៊ុមរបស់លោក នឹងចេញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ជាមួយនឹងបទចម្រៀង១៨បទ ដែលអាល់ប៊ុមមួយនោះ លោកបានសម្រិតសម្រាំង យ៉ាងល្អឥតខ្ចោះ ទម្រាំបានចេញ ឲ្យហ្វេនបានស្តាប់ ហើយក៏ជាកាដូដ៏ធំមួយ សម្រាប់ហ្វេនៗ ដែលគាំទ្រលោក កន្លងមក ផងដែរ៕

ត្រៀមស្តាប់អាល់ប៊ុមលោក ហើយនៅ?

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T