ចូលរួមត្រេកអរ! អ្នកនេសាទ៦នាក់ដែលលិចទូកក្នុងសមុទ្រនៅភូកេត ត្រូវគេជួយសង្គ្រោះបានហើយ

//s5.kh1.co/45/455cded51fb79b1dc9c3358aa68ec7da87c57bb8.jpg
សង្គម

 ១២-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកនេសាទ ៦ នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកកន្ទុយវែងពីរបានលិចនៅក្នុងសមុទ្រនៅជិតកោះម៉ៃថុន នៅព្រឹកថ្ងៃសុក្រនេះ។

ភូកេត៖ អ្នកនេសាទ ៦ នាក់ត្រូវគេជួយសង្គ្រោះបានហើយ បន្ទាប់ពីទូកកន្ទុយវែងទាំងពីរបានលិចនៅក្នុងសមុទ្រនៅជិតកោះម៉ៃថុន នៅព្រឹកថ្ងៃសុក្រនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូកទាំងពីរ និងនាវិករបស់ពួកគេបានចាកចេញពីកំពង់ផែភូកេតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីទៅនេសាទនៅ កោះម៉ៃថុន។ ហើយបន្ទាប់មកបានលិចទូក ហើយនាវិកក៏បានហៅឱ្យគេជួយនៅប្រហែលម៉ោង ៨ ព្រឹកថ្ងៃសុក្រនេះ។

អ្នកនេសាទដែលត្រូវបានជួយសង្គ្រោះត្រូវបានបញ្ជូនទៅច្រាំង
អ្នកនេសាទដែលត្រូវបានជួយសង្គ្រោះត្រូវបានបញ្ជូនទៅច្រាំង

លោក Choengchai Chomchoengphaet មេបញ្ជាការតំបន់បញ្ជាការដ្ឋានកងទ័ពជើងទឹកទី ៣ បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ទូកទាំងនោះត្រូវបានជន់លិចទៅក្នុងសមុទ្រដែលមានខ្យល់ព្យុះប្រមាណចម្ងាយ ១.៥ ម៉ាយល៍។

កងនាវាជើងទឹក និងប៉ូលីសសមុទ្រត្រូវបានដាក់ពង្រាយដើម្បីស្វែងរកពួកគេ។ បន្ទាប់មកអត្តសញ្ញាណប័ណ្ណរបស់អ្នកនេសាទទាំងនោះត្រូវបានគេប្រទះឃើញអណ្តែតលើផ្ទៃទឹកប្រហែល ៨ គីឡូម៉ែត្រ ពីភាគនិរតីនៃកោះម៉ៃថុន។ ក្រោយមកក្រុមអ្នកស្វែងរកក៏បានរកឃើញ និងជួយសង្គ្រោះអ្នកនេសាទដែលបាត់ខ្លួនពីរនាក់ដំបូងគឺ Suthep Hasap និង Arthit Phanphum ដែលពួកគេត្រូវបានបញ្ជូនទៅច្រាំង ហើយបន្ទាប់មកក៏បានបញ្ជូនទៅមន្ទីរពេទ្យ Vachira Phuket ។

អ្នកនេសាទដែលបានជួយសង្គ្រោះ បានថ្លែងអំណរគុណដល់ លោក Choengchai Chomchoengphaet មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកទី ៣ និងមន្ត្រីដទៃទៀតដែលចូលរួមក្នុងប្រតិបត្តិការនេះ
អ្នកនេសាទដែលបានជួយសង្គ្រោះ បានថ្លែងអំណរគុណដល់ លោក Choengchai Chomchoengphaet មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកទី ៣ និងមន្ត្រីដទៃទៀតដែលចូលរួមក្នុងប្រតិបត្តិការនេះ

ក្រុមប៉ូលីសក៏បានធ្វើការរកមនុស្សបួននាក់ផ្សេងទៀត គឺ Withoon Mahawansri, Arbee Wareesri, Preechakorn Hasap និង Nikorn Faiphet ។ ហើយក៏មានឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានយកមកដើម្បីជួយដល់តំបន់នោះ ហើយបុរសដែលបាត់ខ្លួន ត្រូវបានគេឃើញអណ្តែតនៅក្នុងសមុទ្រ ហើយក៏ជួយសង្គ្រោះបាននៅប្រហែលម៉ោង ១១:២០ នាទីព្រឹក ដោយសារពួកគេទាំងអស់បានពាក់អាវពោងសុវត្ថិភាព៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T