តោះ! មកដឹងពីប្រវត្តិដ៏អស្ចារ្យរបស់​ Hacker លំដាប់ពិភពលោក Jonathan James ឬ c0mrade

//s5.kh1.co/90/90e91c89a6323ee3702856f51ddcffff6831e348.jpg
យល់ដឹង

 ១២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជា hacker អាយុ15ឆ្នាំម្នាក់ ដែលធ្លាប់ hack ប្រព័ន្ធរបស់អង្គការណាសា និងស្ថាប័នផ្សេងៗ

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮពាក្យថា hacker ខ្លះៗមកហើយដោយសាតែពាក្យនេះយើងធ្លាប់ឮវានៅក្នុងខ្សែភាពយន្តបច្ចេកវិទ្យា។ ហើយ hacker គាត់គឺជាអ្នកជំនាញខ្ពស់ទាក់ទងទៅនឹង​​ Computer​ និងប្រព័ន្ធបច្ចេកវិទ្យា។ ហើយថ្ងៃនេះខ្ញុំចង់ណែនាំឱ្យស្គាល់ hacker ម្នាក់ដែលខ្លាំងនឹងឆ្លាតតាំងពីវ័យក្មេង ថែមទាំងក្លាយជាឧក្រិដ្ឋជន Computer ។​ ដោយរូបគាត់មានប្រវត្តិ hack ប្រព័ន្ធ Computer​ របស់អង្គការណាសា និងក្រសួងការពារជាតិរបស់​សហរដ្ឋអាមេរិក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ត្រឡប់ទៅឆ្នាំ​ ១៩៩៩ នៅ​ ខែមិថុនា ដល់ ខែតុលា ក្មេងប្រុសអាយុ ១៥ឆ្នាំ ម្នាក់បានប្រព្រឹត្តឧក្រិដ្ឋកម្ម Computer​ យ៉ាងអង់អាចយុវជនម្នាក់នេះបានលួចព័ត៌មានសម្ងាត់របស់អង្គភាពជាច្រើនស្ថាប័នរហូតដល់ធ្វើឱ្យអង្គភាពទាំងនោះមានភាពចលាចល នឹងបណ្តាលឱ្យមានការខាតបង់ប្រាក់អស់រាប់លានដុល្លារ។ ដោយអាយុ ១៥ឆ្នាំ របស់គាត់បានធ្វើឱ្យក្មេងប្រុសម្នាក់នេះក្លាយទៅជា hacker ដែលសហរដ្ឋអាមេរិកត្រូវការខ្លួន នៅពេលដែលគាត់ធ្វើការ hack ម្តងមិនមែនជារឿងធម្មតានោះទេ រហូតដល់ថ្នាក់ពិភពលោកកត់ត្រាឈ្មោះរបស់គាត់ទៀតផង។

Jonathan James
Jonathan James

 ឈ្មោះរបស់គាត់គឺ Jonathan James ហើយឈ្មោះនៅក្នុងវិស័យ hacker គឺ c0mrade ដែលគាត់គឺជា hacker ម្នាក់ក្នុងចំណោម hacker ខ្លាំងបំផុតដែលប្រវត្តិរបស់គាត់មានភាពល្បីល្បាញលើវិស័យ hacker លើប្រព័ន្ធ Computer ពិភពលោក។​ ហើយយុវជនម្នាក់នេះគាត់មកពីទីក្រុង Miami រដ្ឋ Florida ដោយចាប់ផ្តើម hack តាំងពីអាយុ ១៥ឆ្នាំមកម្ល៉េះ។

ភាពអង់អាចលើកទី១

គាត់បានជ្រៀតចូលក្នុងប្រព័ន្ធនឹង hack យកទិន្នន័យរបស់ក្រុមហ៊ុនដែលបម្រើសេវាកម្មទូរស័ព្ទដ៏ធំមួយនៅសហរដ្ឋអាមេរិក ដើម្បីឱ្យគាត់ប្រើប្រព័ន្ធទូរស័ព្ទនោះតេទៅណាក៏បានដោយមិនអស់ប្រាក់។

 ភាពអង់អាចលើកទី ២

គាត់បានជ្រៀតចូលក្នុងប្រព័ន្ធ ទីភ្នាក់ងារ DTRA(Defense Threat Reduction Agency) ដែលជាទីភ្នាក់ងារសន្តិសុខរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីចូលទៅអាន និងស្តាប់ការសន្ទនារបស់កងយោធា។

 ភាពអង់អាចដ៏អស្ចារ្យ

លើសពីនេះទៅទៀតភាពក្លាហានដែលធ្វើឱ្យឈ្មោះរបស់គាត់ល្បីជុំវិញពិភពលោកនោះ គឺគាត់បានបង្កើត​ Backdoors ដែលជាមេរោគ Computer មួយប្រភេទចូលទៅក្នុងប្រព័ន្ធប្រត្តិបត្តការ Computer របស់អង្គការណាសា ដើម្បីចូលលួចព័ត៌មានសម្ងាត់ដែលទាក់ទងទៅនឹងគម្រោងរបស់អវកាសជាច្រើន ហើយគាត់ថែមទាំងអាចចូលទៅលួចកម្មវីធីថ្លៃដែលណាសា​បានបង្កើត និងអភិវឌ្ឍន៍ផងដែរ។

ចំណែកការ hack ប្រព័ន្ធលើកនេះបានធ្វើឱ្យអង្គការណាសាខូចខាតអស់ ១.៧លានដុល្លារ ហើយ ថែមទាំងធ្វើឱ្យណាសាបិទប្រព័ន្ធ Computer អស់រយៈពេល ២១ថ្ងៃ ដោយណាសាបានបន្តការខាតបង់ប្រាក់អស់ ៤១០០០ដុល្លា បន្ថែមទៀត។

គាត់ត្រូវបានចាប់ខ្លួន

នៅពេល Jonathan ត្រូវបានចាប់ខ្លួននោះគាត់បានសារភាពចំពោះតុលាការ ដែលធ្វើឱ្យមនុស្សនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសាគាត់បាននិយាយថា ការ hack ចូលកម្មវិធីលើកនេះ​នោះគឺដើម្បីចូលលួចកម្មវិធីផ្សេងៗមកហ្វឹកហាត់ភាសា C របស់ខ្លួនឱ្យពូកែជាងមុន ក៏ប៉ុន្តែគិតមិនដល់ថាកម្មវិធីលួចដែលបាននោះអន់មែនទែន​ តែវាមានតម្លៃណាស់។

Jonathan បានធ្វើអត្តឃាត

ឆ្នាំ​២០០៨ គ្រប់យ៉ាងត្រូវបានបញ្ចប់ ទោះបីជាគាត់ខ្លាំងពូកែយ៉ាងណាក៏ដោយ ប៉ុន្តែនៅឆ្នាំ ២០០៨ Jonathan James​ បានសុខចិត្តធ្វើអត្តឃាតខ្លួនឯងដោយមានអ្នកមួលបង្កាច់គាត់ពីបទផ្សំគំនិតក្នុងការ hack ដើម្បីលួចលុយពីក្រមហ៊ុនកាតឥណទានមួយកាលពីឆ្នាំ២០០៧ ៕

Nuon Sela
Sela (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T