យោងតាមគេហទំព័រ The Sun បានបង្ហាញអោយដឹងថា ប្តីប្រពន្ធ មួយគូ  បានស្លៀកពាក់ដូចគ្នាបេះបិទ ជារៀងរាល់ថ្ងៃ អស់រយៈពេល ៣៥ ឆ្នាំ មកហើយ។

ប្តីប្រពន្ធ ដែលគួរអោយកោតសរសើរនេះ  មានឈ្មោះ Nancy អាយុ ៦០ឆ្នាំ ជា អ្នករចនាសំលៀកបំពាក់ និង ប្តី ឈ្មោះ Donald អាយុ ៧០ ឆ្នាំ ជា វិចិត្រករ ពួកគាត់ទាំងពីរ រស់នៅ Massachusetts  សហរដ្ឋអាមេរិក។

លោកយាយ Nancy បាននិយាយថា គាត់បានបង្កើតសំលៀកបំពាក់ដូចគ្នាបេះបិទនេះ ចំនួន ៦០០សម្រាប់មកហើយ។ គាត់ និយាយបន្តទៀថា ប្រសិនបើប្តីរបស់គាត់  ធ្វើដំណើរចេញក្រៅ ទីក្រុងដែលពួកគាត់រស់នៅ នោះប្តីរបស់គាត់នឹងទូរស័ព្ទសួរ ពីសំលៀកបំពាក់ដែលត្រូវស្លៀក។ គាត់ ពន្យល់ថា នេះជារបៀបសម្តែង នូវសេចក្តីស្និទ្ធស្នាល របស់ពួកគាត់ទាំងពីរ ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះប្តីប្រពន្ធមួយគូនេះ?










ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]