ក្រោយថតផ្សាយពាណិជ្ជកម្មគ្រឿងសម្អាង Yang Mi ត្រូវគេជេរយ៉ាងចាស់ដៃរឿង...

//s5.kh1.co/c2/c26b33ab535b0b8f93e429b0c2235ae66ad83365.jpg
តារា & កម្សាន្ដ

 ១២-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាបច្ចុប្បន្នេះន តារាសម្ដែងស្រីដ៏មានប្រជាប្រិយ Yang Mi មានការគាំទ្រពីហ្វេនៗជាច្រើន ចំពោះសម្រស់ដ៏ទាក់ទាញ និងក្មេងជាងវ័យក៏ដោយ តែថ្មីៗនេះ នាងស្រាប់តែត្រូវបានមហាជនជាច្រើនរិះគន់ខ្លាំងៗទៅវិញ ខណៈពេលដែលនាង ថតផ្សាយឲ្យគ្រឿងសម្អាង នាងបានបង្ហាញពីភ្នែកដែលមានស្នាមផ្នត់ជ្រីវជ្រួញ ថែមទាំងលិចចូលជ្រៅ ធ្វើឲ្យអ្នកគ្រប់គ្នា មិនមានទំនុកចិត្តទៅលើផលិតផលនោះ

ចិន៖ អាចនិយាយបានថា​ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ Yang Mi ដែលបានធ្វើឲ្យហ្វេនៗជាច្រើន ទាំងក្នុង និងក្រៅប្រទេស មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ សម្រស់របស់នាង ដែលមានមុខមាត់ស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ  ព្រមទាំងមានភាពវ័យក្មេង បើទោះបីជាបច្ចុប្បន្ននេះ នាងមានកូនមួយរួចទៅហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីថ្មីៗនេះ នៅក្នុងវីដេអូ ដែល Yang Mi បានថតដើម្បីផ្សព្វផ្សាយ ពីផលិតផលគ្រឿងសម្អាង ស្រាប់តែ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលបានឃើញ មុខមាត់របស់នាង ដែលមកជាមួយនឹងរន្ធភ្នែកដែលលិបចូលជ្រៅ  បង្ហាញពីសភាពចាស់យ៉ាងខ្លាំង ។ ម៉្យាងវិញទៀត មនុស្សជាច្រើន ក៏បាននិយាយថា៖ 

បើអ្នកតំណាងឲ្យគ្រឿងសម្អាង មានស្នាមផ្នត់ច្រើននៅក្នុងភ្នែករបស់នាងបែបនេះ វាហាក់ធ្វើឲ្យ ផលិតផលនេះ មិនមានប្រសិទ្ធភាពទាល់តែសោះ។

អ្នកលេងបណ្ដាញសង្គម

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយទេ ដែល Yang Mi ធ្វើឲ្យហ្វេនៗមានការខកចិត្ត នៅពេលបង្ហាញ ពី ភាពចាស់អន់ថយរបស់ខ្លួន តែទោះជាយ៉ាងណា ហ្វេនៗមួយចំនួនរបស់នាងជាច្រើន នៅតែមានការជឿជាក់ ក៏ដូចជាកោតសរសើរពីសម្រស់របស់នាង ជានិច្ច ៕

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
រូបភាពដែលបង្ហាញពីស្នាមជ្រីវជ្រួញ និង ភ្នែកលិបចូលជ្រៅរបស់ Yang Mi 
រូបភាពដែលបង្ហាញពីស្នាមជ្រីវជ្រួញ និង ភ្នែកលិបចូលជ្រៅរបស់ Yang Mi 
រូបភាពដែលបង្ហាញពីស្នាមជ្រីវជ្រួញ និង ភ្នែកលិបចូលជ្រៅរបស់ Yang Mi 
រូបភាពដែលបង្ហាញពីស្នាមជ្រីវជ្រួញ និង ភ្នែកលិបចូលជ្រៅរបស់ Yang Mi 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T