រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខឹង សុំលុយម្ដាយរបស់ខ្លួន ទិញម៉ូតូជិះមិនបានរត់ចេញ ពីផ្ទះបាត់មួយយប់ លុះព្រឹកឡើងត្រូវបានគេប្រទះ ឃើញចង.កសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់ បាត់បង់ជីវិតតាមបំណង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក និងធ្វើឲ្យគេមានការហួសចិត្ត គ្រប់ៗគ្នាផងដែរ។ ហេតុការណ៍ភ្ញាក់ផ្អើល ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៩ មេសា ២០១៣ នៅជាប់របងដីឡូត៍មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

យុវជនរូបនោះឈ្មោះកែវ កុល អាយុ២០ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំស្វាយយារ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្នាក់នៅផ្ទះជួលភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានយកខ្សែគោចង.កជាប់ជាមួយនឹងដើមអំពិលទឹក ស្លាប់តាមបំណង។ ស្រ្តីម្នាក់ឈ្មោះប្រាក់ ចន្ថា ជាកសិករ អាយុ៤៥ឆ្នាំ ត្រូវជាម្ដាយរបស់ យុវជនរូបនោះបានឲ្យដឹងថា កូនប្រុសរបស់គាត់ទំនង ជាខឹងសុំលុយគាត់ ទិញម៉ូតូជិះមិនបាន ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួនបែបនេះ។

កន្លងមកកូនប្រុស គាត់ម្នាក់នេះបានសុំលុយគាត់ ទិញម៉ូតូជិះចូលឆ្នាំ ដោយប្រាប់គាត់ថា ម៉ែឯងគិតមើលកូនគេអ្នក ផ្សេងគេជិះសុទ្ធតែម៉ូតូទំនើបៗ ចំណែករូបខ្ញុំអត់ម៉ូតូជិះនឹង គេពេលនោះគាត់បានលួងលោម ឲ្យកូនខំប្រឹង ធ្វើការសន្សំលុយកាក់សិន ទៅទ្រាំរង់ចាំដល់ភ្ជុំបិណ្ឌចាំទិញ ព្រោះពេលនេះ គាត់គ្មានលុយនោះទេ និងមិនដឹងថា តើត្រូវរកលុយពីណា យកមកឲ្យនោះឡើយ៕




បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]