ជំរឿន​ ២០២០​៖ សត្វ​ត្មាត​នៅ​កម្ពុជា​មាន​សរុប​ ១១៩​ក្បាល​ ថយ​ ១៨​ក្បាល​បើ​ធៀប​២០១៩​

//s5.kh1.co/b8/b82a60da8e0c2c3be3145a3463e54d2fc9d3f1b7.jpg
សង្គម

 ១២-មិថុនា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

«ចំនួនសត្វត្មាតនៅឆ្នាំ២០២០នេះ មានចំនួន ១១៩ក្បាល ថយចុះចំនួន ១៨ក្បាល បើប្រៀបធៀបនឹងលទ្ធផលនៃការជំរឿននៅឆ្នាំ ២០១៩»

«ចំនួនសត្វត្មាតនៅឆ្នាំ២០២០នេះ មានចំនួន ១១៩ក្បាល ថយចុះចំនួន ១៨ក្បាល បើប្រៀបធៀបនឹងលទ្ធផលនៃការជំរឿននៅឆ្នាំ ២០១៩»។ នេះជាការលើកឡើងពីរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកលោក នេត្រ ភក្ត្រា តាម​រយៈ​ការផ្សាយផ្លូវការពីក្រសួង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបន្តថា លទ្ធផលជំរឿនសត្វត្មាតនៅឆ្នាំ ២០១៩ កន្លងទៅបង្ហាញថាកម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទ មានចំនួន ១៣៧ ក្បាល ហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេ គឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។

លោក នេត្រ ភក្រ្តា
លោក នេត្រ ភក្រ្តា

លោកថា សត្វត្មាតទាំងបីប្រភេទដែលរស់នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន ១១៩ក្បាល ក្នុងនោះត្មាតភ្លើងចំនួន ១១ក្បាល ត្មោតផេះចំនួន ៧១ ក្បាល និងត្មាតត្នោតចំនួន ៣៧ ក្បាល។ នេះជាការជូនដំណឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០នេះ។ លទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសត្រូវបានធ្វើឡើងនៅលើទីតាំង ៤ កន្លែងផ្សេងៗគ្នាកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០។

ត្មាតនៅកម្ពុជា
ត្មាតនៅកម្ពុជា

ជាការកត់សម្គាល់ ជំរឿនសត្វត្មាតនៅកម្ពុជាធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី ៤ ទីតាំងផ្សេងគ្នានៅក្នុងភូមិ ភាគឥសាននៃប្រទេសកម្ពុជា ហើយត្រូវបានអនុវត្តន៍ និងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International)​ អង្គការមូលនិធិសកលដើម្បីអភិរក្សធម្មជាតិ (WWF) មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ដោយឡែក សម្រាប់ទីតាំងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី មិនត្រូវបានធ្វើឡើយ។

ត្មាតនៅកម្ពុជា
ត្មាតនៅកម្ពុជា

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមបើកដំណើរការជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជានៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារដោយមានការចូលរួមពីអាជ្ញាធពាក់ព័ន្ធ។ ក្នុងនោះរបាយការណ៍នៃលទ្ធផលជំរឿនបញ្ជាក់ថា សត្វត្មាតទាំង ១១៩ ក្បាលនោះមាននៅ ទី១ ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ មានសត្វត្មាតសរុបចំនួន ៣៤ក្បាល គឺត្មាតភ្លើង ៣ក្បាល ត្មាតផេះ ២២ក្បាល និងត្មាតត្នោត ៩ក្បាល។ ទី២ ដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង មានសត្វត្មាតសរុបចំនួន ៨១ក្បាល គឺត្មាតភ្លើង ៤ក្បាល ត្មាតផេះ ៤៩ក្បាល និងត្មាតត្នោត ២៨ ក្បាល។ ទី៣ ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី មានសត្វត្មាតភ្លើងចំនួន ៤ក្បាល ហើយនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តក្រចេះមិនមានវត្តមានសត្វត្មាតទេ។

ត្មាតនៅកម្ពុជា
ត្មាតនៅកម្ពុជា

រដ្ឋលេខាធិការក្រសួងបរិស្ថានបានបង្ហើបថា ការធ្វើជំរឿនរាប់ចំនួនសត្វត្មាតពេលនេះ គឺមានសារៈសំខាន់ណាស់ដើម្បីឱ្យបានដឹងចំនួនពិតនៃសត្វត្មាតនៅកម្ពុជា និងស្ថានភាពនៃការវិវត្តជុំវិញចំនួនសត្វត្មាត។

សូមបញ្ជាក់ថា សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរឲ្យព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូនានាអះអាងថា បានខិតខំប្រឹងប្រែងការពារ និងអភិរក្សក៏ដោយ៕

ត្មាតនៅកម្ពុជា
ត្មាតនៅកម្ពុជា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T