ស្ទើរមិនចង់ជឿ! អតីតបេក្ខភាព The Voice Kids ចាន់ ស្រីខួច កាន់តែធំ ផ្លាស់ប្ដូរស្អាតប្លែក

//s5.kh1.co/a3/a3b24f9aa2162168ef051878425bdb14a08f55de.jpg
តារា & កម្សាន្ដ

 ១២-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយប្រលងចប់ពីកម្មវិធី The Voice Kids Cambodia មិនបានប៉ុន្មានឆ្នាំផង ក្មេងស្រី ចាន់ស្រីខួច កាន់តែពេញក្រមុំ ចំណែករូបសម្រស់វិញស្អាតមិនធម្មតា។

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តដែលតាមដានកម្មវិធី The Voice Kids រដូវកាលទី១ ច្បាស់ជានៅចាំកុមារីឈ្មោះ ចាន់ ស្រីខួច ដែលនាងមានទេពកោសល្យច្រៀងបានយ៉ាងពីរោះ ព្រមទាំងទទួលបានប៊ូតុង៣ពីគណកម្មការទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កុមារីរូបនេះ ត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើត តារាសម្ដែង និងតារាចម្រៀង កញ្ញា ចាន់ ស្រីនាថផងដែរ។ ជាការពិតណាស់ បើទោះបី ចាន់ ស្រីខួច មិនទទួលបានជ័យលាភី តែនាងនៅតែទទួលបានប្រជាប្រិយភាពមកទល់នឹងបច្ចុប្បន្ន។

យ៉ាងណាមិញពេលវេលាចេះតែរំកិលទៅមុខ នាពេលនេះ ក្មេងស្រីរូបនេះ ក៏ធំពេញរូបពេញរាង ក្រមុំស្តូកតែម្ដង ជាពិសេសមុខមាត់ ការតែងខ្លួនរបស់នាងពិតជាប្រែខ្លាំង គួរឲ្យសរសើរខ្លាំង ខណៈសមត្ថភាពច្រៀងនៅតែល្អ។

ជាក់ស្ដែង ដូចដែលប្រិយមិត្តបានដឹង កាលយុវតីរូបនេះប្រលងក្នុងកម្មវិធី The Voice Kids  Cambodia នារដូវកាលទីមួយ តែបើក្រឡេកមកមើលរូបសម្ផស្ស មុខមាត់ ចាន់ ស្រីខួច ក្នុងពេលនេះវិញ ពិតជាខុសប្លែកឆ្ងាយពីមុនខ្លាំង។ ដោយនាងបានផ្លាស់ប្ដូរខ្លួនឯងសឹងតែ ១៨០ ដឺក្រេ ពីក្មេងស្រីម្នាក់រូបសម្រស់ធម្មតា ប្រែមកជា យុវតីដែលមានសម្រស់ស្អាតផូរផង់ មានមន្តស្នេហ៍ ទាំងរូបរាង និង ការស្លៀកពាក់៕

សូមទស្សនារូបភាពខាងក្រោម៖​

ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច បច្ចុប្បន្ន
ចាន់ ស្រីខួច (ខាងស្ដាំ) និង បងស្រី
ចាន់ ស្រីខួច (ខាងស្ដាំ) និង បងស្រី
ចាន់ ស្រីខួច
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T