រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានលួចបើករថយន្តគេ ខណៈពេលដែល ម្ចាស់កំពុងឈប់ បត់ជើងតូចមិនបានដកសោ តែសំណាង អាក្រក់បើកលឿន ស្លន់ស្លោទៅបុករបងយានដ្ឋាន ជួសជុលរថយន្តបង្ក ឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសន្តិសុខនាំគ្នាព័ទ្ធចាប់ ស្រាប់តែ ជនសង្ស័យរូបនេះបាន ដកកាំភ្លើងជ័រមកគំរាមបាញ់ តែត្រូវសមត្ថកិច្ច ឃាត់ខ្លួនយកទៅ សាកសួរភ្លាមៗផងដែរ។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១៩ មេសា ២០១៣ នៅតាមបណ្តោយផ្លូវលេខ៥៩៨ មុខយានដ្ឋានគ្មានយីហោ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពី បុរសជាម្ចាស់រថយន្ត ដែលមិនផ្តល់អត្តសញ្ញាណបានឲ្យដឹងថា មុនពេលកើតហេតុខ្លួន បានបើករថយន្តទៅឈប់ នៅមុខទីបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចុះបត់ជើងតូច តែមិនបានដកសោចេញពីរថយន្តនោះទេ ដោយបញ្ឆេះទុកចោល ក៏ស្រាប់តែងាកមក ក្រោយក៏ឃើញជនសង្ស័យម្នាក់ បានឡើងបើករថយន្តរបស់ គាត់ទៅតាមបណ្តោយផ្លូវលេខ៣១៥ ក្នុងទិសដៅពីកើតទៅលិច ឡើងទៅផ្លូវលេខ៥៩៨ បាត់តែម្តង៕









បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]