នាយក Thai AirAsia៖ កូវីដ ១៩ មានករណីទាបជាងមុន គួរដល់ពេល​ដែលត្រូវឲ្យអ្នកដំណើរអង្គុយកៅអីកណ្តាលវិញហើយ?

//s5.kh1.co/35/35a73b0a56dbe66261bb9b46dfbe8dbea9700e17.jpg
សង្គម

 ១២-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន Thai AirAsia នឹងស្នើសុំនិយតករឱ្យផ្លាស់ប្តូរច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍រក្សាកៅអីកណ្តាល ដោយមានគោលបំណងដើម្បីបង្កើនសមត្ថភាពមុនការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុករបស់រដ្ឋាភិបាលនៅខែក្រោយ។

ថៃ៖ ថ្ងៃទី១២ ខែមិថុនានេះ ក្រុមហ៊ុន Thai AirAsia (TAA) នឹងស្នើសុំនិយតករឱ្យផ្លាស់ប្តូរច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍រក្សាកៅអីកណ្តាល ដោយមានគោលបំណងដើម្បីបង្កើនសមត្ថភាពមុនការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុករបស់រដ្ឋាភិបាលនៅខែក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Santisuk Klongchaiya នាយកប្រតិបត្តិនៃ TAA បានមានប្រសាសន៍ថា “យើងបានអនុវត្តន៍តាមច្បាប់នេះដែលត្រូវបានណែនាំនៅពេលអត្រាឆ្លងនៅក្នុងប្រទេសនៅតែខ្ពស់ ប៉ុន្តែនៅពេលនេះយើងមានករណីទាប ដែលវាដល់ពេលដែលត្រូវពិចារណាពីការកំណត់នេះ”។

លោកបាននិយាយថា កត្តាផ្ទុកជាមធ្យមចាប់តាំងពីការបន្តជើងហោះហើរក្នុងស្រុកនៅក្នុងខែឧសភាគឺ ៨០-៨៥ភាគរយ ប៉ុន្តែតួលេខទាំងនោះផ្អែកលើសមត្ថភាពបានថយចុះមកត្រឹម ៦០-៧០ ភាគរយ ដោយសារតែការលុបបំបាត់កៅអីកណ្តាល។

  លោក Santisuk Klongchaiya
  លោក Santisuk Klongchaiya

កៅអីទំនេរដែលមានគោលបំណងកាត់បន្ថយការរីករាលដាលនៃមេរោគឆ្លង ហើយវាក៏កាត់បន្ថយប្រាក់ចំណូលមួយភាគបីសម្រាប់ជើងហោះហើរនីមួយៗ។

លោក Santisuk បានបន្តទៀតថា ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើននៅលើពិភពលោកមិនបានបិទកៅអីកណ្តាលទេ នៅពេលចាប់ផ្តើមជើងហោះហើររបស់ពួកគេឡើងវិញក្នុងរយៈពេលពីរខែនេះ។

លោកបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍មិនអាចអនុវត្តន៍បន្ទុកនេះបានយូរទេ ជាពិសេសការបាត់បង់ឱកាស ខណៈតម្រូវការក្នុងស្រុកចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាន។ ហើយលោកថា “ យើងបានសង្ឃឹមថាឆាប់ៗនេះរដ្ឋាភិបាលនឹងដាក់ចេញកញ្ចប់ជំរុញទេសចរណ៍ថ្មីសម្រាប់អ្នកប្រើប្រាស់រួមទាំងការឧបត្ថម្ភលើថ្លៃយន្តហោះ។ ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍អាចបង្កើនសមត្ថភាពដល់កម្រិត ធម្មតាវានឹងស្របពេលជាមួយនឹងគោលនយោបាយដើម្បីគាំទ្រសកម្មភាពធ្វើដំណើរ។

គួរកត់សម្គាល់ ការជួបប្រជុំរវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ និងក្រុមហ៊ុនអាកាសចរណ៍ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១៦ ខែមិថុនា។ ទីភ្នាក់ងារនេះនឹងបង្ហាញពីគំនិតរបស់ប្រតិបត្តិការណ៍អាកាសចរណ៍អំពីការបើកជើងហោះហើរអន្តរជាតិឡើងវិញ។

នាពេលបច្ចុប្បន្ននេះ TAA កំពុងប្រតិបត្តិការ ១៦ ផ្លូវទូទាំងប្រទេស ហើយគ្រោងនឹងបន្ថែមទិសដៅបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T