នេះជាមូលហេតុ ទេព រិនដារ៉ូ មិនទាន់យកប្រពន្ធ តាមពិតមកពី....

//s5.kh1.co/bf/bf864599a3398b1b264d39af04cd091ca98dd02c.jpg
តារា & កម្សាន្ដ

 ១២-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាន់តែច្បាស់ហើយ មូលហេតុ ដែលតារាជើងចាស់ លោក ទេព រិនដារ៉ូ មិនព្រមយកភរិយា ក៏ព្រោះតែមូលហេតុធំៗទាំងនេះ។

ភ្នំពេញ៖ តារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ ជាតារាប្រុសមួយរូប មានទេពកោសល្យផ្នែកសម្ដែងបានយ៉ាងល្អ ហើយបច្ចុប្បន្ន លោកក៏នៅតែទទួលថតខ្សែភាពយន្តដដែល មិនតែប៉ុណ្ណោះ នៅតែទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់កាលចូលសិល្បៈដំបូងប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីចូលសិល្បៈយូរឆ្នាំ ហើយមានវ័យកាន់តែជ្រែ តែលោកក៏តែមិនទាន់បើកបេះដូងជ្រើសយកមនុស្សស្រីណាម្នាក់ ចូលមកធ្វើជាគូជីវិតនៅឡើយទេ។ ដោយមានមហាជន និង ហ្វេនៗជាច្រើន ពិតជាងឿងឆ្ងល់ ចង់ដឹង ថាមូលហេតុអ្វីបានជាតារាជើងចាស់រូបនេះ សុខចិត្តនៅទំនេរបែបនេះ។ តែការពិតត្រូវបានទម្លាយ ដោយតាមពិត លោក ទេព រិនដារ៉ូ ធ្លាប់មានភរិយា រៀបការរួចមកហើយកាលពីឆ្នាំ ១៩៨៨ តែត្រូវចែកផ្លូវគ្នា ដើររៀងៗខ្លួន។

ចំណែកមូលហេតុ ពីក្រោយដែលតារាប្រុសរូបនេះ មិនចង់យកប្រពន្ធ ក៏ដោយសារ លោកមានវ័យកាន់តែច្រើន ហើយត្រូវរាប់រងលើគ្រួសារទាំងមូល មានម្ដាយចាស់ ប្អូនស្រី ជាពិសេស លោកក៏មានក្មួយកំពុងបន្តការសិក្សា ដែលត្រូវចំណាយថវិកាច្រើនក្នុងមួយខែៗ។

គួររំលឹកផងដែរថា តាមពិតតារាប្រុសរូបនេះ មិនមែនជាប្រុសអា ឬ ប្រុសស្រលាញ់ប្រុស ដូចគ្នាដូចពាក្យចចាមអារាមដូចពាក្យគេនិយាយពីមុនមកនោះទេ មូហេតុដែលលោកមិនយកភរិយា ក៏ព្រោះតែលោកគិតថា ខ្លួនមានវ័យកាន់តែជ្រែ ណាមួយត្រូវរាប់រងលើគ្រួសារទាំងមូលផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
ទេព រិនដារ៉ូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T