សម្លេងតន្ត្រីដែលលឺខ្ទរចេញពីបង្អួចរថយន្ត អាចធ្វើអោយមនុស្សម្នា ក្តៅក្រហាយ ប៉ុន្តែ ប្រសិនសម្រាប់ រថយន្តរាង ដូចឧបករណ៏ចាក់ភ្លេងនេះវិញ ច្បាស់ជាមិនធ្វើអោយ មនុស្សម្នា ក្តៅក្រហាយនោះទេ ។

ឧបករណ៏ចាក់ភ្លេងដ៏ធំដ៏ធំសំបើមនេះ មានកំរិតសម្លេង ១២៥ decibel  បំពាក់នៅលើកង់ រថយន្តក្រុង ដែលអាច ប្រារព្ធពិធីជប់លៀង បានគ្រប់ទីកន្លែង។ រថយន្ត ដែលមានភាពទាក់ទាញនេះ បង្កើតឡើង ដោយ លោក Derek Wunder អាយុ ៣៦ឆ្នាំ រស់នៅ រដ្ឋកាលីហ្វ័រញ៉ា នៅក្នុងឆ្នាំ ២០០៧ បន្ទាប់ពី គាត់សំរេចចិត្ត បង្កើតគំនិតប្លែកៗ ទាក់ទងនឹងតន្ត្រី។

គូររំលឹកថា បច្ចុប្បន្ននេះលោក Derek កំពុងដាក់លក់ រថយន្តរាងឧបករណ៏ចាក់ភ្លេងដ៏ធំមួយនេះ ពីព្រោះ គាត់ជិតក្លាយជាឪពុកម្នាក់ ក្នុងឆ្នាំនេះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរថយន្តនេះ?








ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]