វីដេអូឃ្លីបដ៏ឃោរឃៅមួយ ដែលបង្ហាញពីបុរស៤នាក់ វាយធ្វើបាបស្រ្ដីម្នាក់នឹងដំបង ត្រូវបានផ្សាយជាសាធារណៈ នៅភាគខាងជើងនៃប្រទេសឥណ្ឌា។

យើងអាចលឺសំលេងសំរែកយំ ដ៏ឈឺចាប់របស់ស្រ្ដីរងគ្រោះ នៅពេលដែលបុរសទាំងនោះវាយដំនាង។ វីដេអូឃ្លីបមួយនេះ ត្រូវបានស្រ្ដីម្នាក់ទៀត ដែលបានឃើញហេតុការណ៍ផ្ទាល់ យកទូរស័ព្ទរបស់នាងថត នៅទីក្រុង Ludhiana ភាគខាងជើងប្រទេសឥណ្ឌា។ នៅពេលដែលនាងកំពុងតែថត សកម្មភាពបុរសទាំងនោះ ពួកគេក៏បានវាយនាង ជាមួយនឹងស្រ្ដីរងគ្រោះដែរ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលបុរសទាំងបួននាក់នោះវាយ ស្រ្ដីរងគ្រោះព្រោះ នាងបានមកទារប្រាក់ពីបុរសម្នាក់ ក្នុងចំណោមពួកគេបួននាក់ ដែលបានជំពាក់នាង Rs២០០,០០០ (៣៧០ដុល្លារ) តែពូកគេមិនព្រមសង បែរជាមកវាយនាងទៅវិញ។ ចំណែកឯស្រ្ដីដែលបានថតសកម្មភាព វាយធ្វើបានស្រ្ដីរងគ្រោះនោះ បានយកវីដេអូទៅប្ដឹងប៉ូលីស តែប៉ូលីសបែរជាមិនអើពើទៅវិញ គ្រាន់តែប្រាប់ថា នឹងទៅចាប់ពួកគេ ឆាប់ៗនេះ។

កាលពីខែធ្នូ ២០១២ មានករណីចាប់រំលោភមួយកើតឡើង ដោយមានបុរស៦នាក់រំលោភនារីម្នាក់ ក្នុងរថយន្ដក្រុងដែលកំពុងតែ ធ្វើដំណើរ ហើយករណីនេះផងដែលក៏មានវីដេអូជាភស្តុតាងដែរ តែរហូតមកដល់ពេលនេះប៉ូលីសនៅតែ មិនទាន់ចាប់ជនល្មើសមកដាក់ទោសនៅឡើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]