វីតាមីន E មានប្រយោជន៍ច្រើនដល់កុមារ ប៉ាម៉ាក់​គួរ​យល់ដឹង​!

//s5.kh1.co/19/1923cbf453409c8d28a80e524b645e41671f526e.jpg
នារី

 ១២-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្នុង​ចំណោម​វីតាមីន​ទាំង​អស់​ វីតាមីន ​E​ គឺ​ជា​វីតាមីន​មួយ​ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ការពារ​ភ្នាស​កោសិកា​ប្រឆាំង​នឹង​សារធាតុ​រ៉ាឌីកាល់​សេរី​។

ក្នុង​ចំណោម​វីតាមីន​ទាំង​អស់​ វីតាមីន ​E​ គឺ​ជា​វីតាមីន​មួយ​ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ការពារ​ភ្នាស​កោសិកា​ប្រឆាំង​នឹង​សារធាតុ​រ៉ាឌីកាល់​សេរី​ និង​បង្ការ​ការ​ធ្វើ​អុកស៊ីតកម្ម​របស់​កូលេស្តេរ៉ូល​អាក្រក់។ អត្ថបទ​នេះ​នឹង​ប្រាប់​ទៅ​ដល់ប៉ាម៉ាក់​​អំពី​​គុណភាព​​នៃ​វីតាមីន​ E ​ដែល​កុមារ​ត្រូវ​ការ​ក្នុង​ការ​លូតលាស់ ​និង​ពី​ប្រភពនៃ​វីតាមីន​E នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុ​អ្វី​បាន​ជា​កុមារ​ត្រូវ​ការ​វីតាមីន ​E ?

ដូច​ទៅ​នឹង​វីតាមីន​ដទៃ​ទៀត​ដែរ ​វីតាមីន​ E​ មាន​មុខងារ​ជា​ច្រើន​ជួយ​ទៅ​ដល់​សុខភាព​ទូទៅ​របស់​កុមារ ​ដូចជា​ការ​ថែទាំ​និង​បង្កើត​ឆ្អឹង​ បេះដូង ​ព្រម​ទាំង​កោសិកា​រលោង។ បន្ថែម​ពី​នេះ​ទៀត​កុមារ​ដែល​មាន​វីតាមីន​ E ​គ្រប់គ្រាន់​ នឹង​ធ្វើ​ឲ្យ​កោសិកា​ធ្វើ​ការ​បាន​ល្អ​ ប្រព័ន្ធ​ការពារ​ខ្ពស់ ​និង​មាន​ចរន្ត​ឈាម​ល្អ។ វីតាមីន​ E ​ជួយ​ការ​បង្កើត​កោសិកា​ឈាម​ក្រហម​ និង​ជួយ​រក្សា​ទុក​នូវ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូចជា​ជាតិដែក​ ជាតិសេឡេនីយ៉ូម (SELENIUM) ​វីតាមីន​ A​ និង ​K។ ក្រៅ​ពី​ការ​ការពារ​រាងកាយ​កុំ​ឲ្យ​មាន​បញ្ហា​បេះដូង​ហើយ​នោះ​វីតាមីន ​E ​ក៏​បង្ការ​ជំងឺ​មហារីក​ និង​ផល​វិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ​​ព្រម​ទាំង​ជួយ​បញ្ឈប់នូវ​អាការៈ​ជំងឺវង្វេងវង្វាន់( ​Alzheimer) ​ផង​ដែរ។

តើ​កុមារ​ត្រូវ​ការ​វីតាមីន​ E ​ប៉ុន្មាន​ទើប​គ្រប់​គ្រាន់?

កុមារ​មិន​ចាំបាច់​ត្រូវ​ការ​វីតាមីន​E​ក្នុង​កម្រិត​ច្រើន​លើស​លុប​ជា​រៀងរាល់​ថ្ងៃ​នោះ​ទេ។ ប៉ាម៉ាក់​ដឹងទេថា​អូនៗ​​អាច​ទទួល​បានវីតាមីន E ​ពី​អាហារ​ ភេសជ្ជៈ​ ឬ​អាហារ​បំប៉ន។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ជួនកាលកូន​យើង​ក៏​មិន​ទទួល​បាន​នូវ​វីតាមីន​E ​គ្រប់​គ្រាន់​ពី​អាហារ​​ប្រចាំ​ថ្ងៃ​ដែរ។​ ទាំងនេះជា​គោលការណ៍ណែនាំខ្លះៗពី​​បរិមាណ​វីតាមីន E សម្រាប់​កូនៗ​​៖

- ទារក​ចាប់​ពី​អាយុ​ ១២ ​ខែ​ទៅ​ ៣ ​ឆ្នាំ​ត្រូវ​ការ​វីតាមីន ​E ​ប្រចាំ​ថ្ងៃ​ ​មិល្លី​ក្រាម​ឬ ​៩ ​(IU)​
- កុមារ​ចាប់​ពី​អាយុ ​៤ ​ឆ្នាំ​ ទៅ​ ៨ ​ឆ្នាំ​ត្រូវ​ការវីតាមីន​E​ប្រចាំ​ថ្ងៃ​ ៧​ មិល្លី​ក្រាម​ ឬ​១០,៥​(IU)
- កុមារ​ចាប់​ពី​អាយុ​​ ៩-១៣​ ឆ្នាំ​ត្រូវការ​វីតាមីន ​E ប្រចាំ​ថ្ងៃ ​១១ ​មិល្លី​ក្រាម​ ឬ​១៦,៥​ (IU)

តើ​វីតាមីន​E ​អាច​រក​បាន​នៅ​កន្លែង​ណា?

វីតាមីន​ E​ អាច​មាន​ផ្ទុក​នៅ​ក្នុង​អាហារ​ជា​ច្រើន​ដូចជា​សណ្ដែក​ដី​ គ្រាប់​រុក្ខជាតិ ​(ដូចជា​សណ្ដែក​សៀង​ ​ពោត) ​ប្រេង​បន្លែ ​ផ្កាខាត់ណា និង​គ្រាប់​​ធញ្ញជាតិ​ចម្រាញ់ ជាដើម។ ដើម្បីសុខភាពកូន ប៉ាម៉ាក់​​គួរ​គិតគូរទៅ​លើ​អាយុ​របស់​កូនៗ និង​កម្រិត​ក្នុង​ការ​ញ៉ាំ​មុន​​នឹង​ជ្រើសរើស​អាហារ​ឲ្យ​កូនយើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T