អគ្គិភ័យមួយបានឆាបឆេះ ផ្ទះមួយទាំងស្រុង នៅ Brighton ក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក  កាលពីព្រឹកថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៣នេះ ដែលនៅក្នុងហេតុការណ៍នេះ អាចជម្លៀស ក្មេងវ័យជំទង់២នាក់ ក្មេង ៥នាក់ ពស់ ៨,០០០ក្បាល និង ពពួកសត្វល្មូនផ្សេងទៀត។

យោងទៅតាមសារព័ត៌មានរបស់ហាសសិនប៉ុស្ដន៍ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងអគ្គិភ័យនេះ ជាអ្នកបង្កាត់ពូជសត្វពស់ដ៏កម្រ និងជាម្ចាស់ហាងលក់សត្វផងដែរ។ នៅក្នុងនោះ សត្វពស់ភាគច្រើនដែល ត្រូវបានម្ចាស់ផ្ទះនេះ ដាក់នៅក្នុងឡាំង ជាន់ក្រោមដី ដែលត្រូវបានជួយសង្គ្រោះនោះ មានសភាពនៅល្អ មិនមានបញ្ហាអ្វីនោះទេ ដែលពេលនេះ ត្រូវបានអ្នកពន្លត់អគ្គិភ័យជួយ បញ្ជូនសត្វទាំងនេះទៅកាន់ផ្ទះថ្មីផងដែរ។ អ្វីដែលសំណាងល្អនោះគឺ គ្មានមនុស្សណាម្នាក់រងរបួស ឬស្លាប់នោះទេ តែសត្វឆ្កែ ៥ក្បាល បានងាប់នៅក្នុងអគ្គិភ័យនេះ។

យ៉ាងណាមិញ ហេតុការណ៍នេះបានកើតឡើង នៅម៉ោង ៤និង ៣០នាទី ពេលទៀបភ្លឺ នៅផ្លូវ Umpire ក្នុង Brighton ដែលមានពន្លត់អគ្គិភ័យជាង ៤០នាក់ បានចូលរួមជួយ។ អ្វីដែលធ្វើឲ្យពិបាក ក្នុងការពន្លត់អគ្គិភ័យឲ្យបាន ឆាប់រហ័សនោះ ដោយសារតែផ្ទះនោះ ស្ថិតនៅដាច់ឆ្ងាយពីប្រជុំជន ដែលតម្រូវឲ្យ ប្រើប្រាស់ទឹក ពីក្នុងឡានទៅវិញ។ ចំណែកឯមូលហេតុពិត ប្រាកដនៃការឆេះនេះ មិនទាន់ដឹងច្បាស់នោះទេ។

តើប្រិយមិត្ដយល់យ៉ាងណា?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]