ទម្លាប់ត្រាំជើងមុន​ចូល​គេង​ ផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនយ៉ាង!

//s5.kh1.co/7d/7d6066645caccde8391e02f4e546098a3ff4774b.jpg
នារី

 ១១-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គ្នាយើងទោះមិនធ្លាប់ធ្វើ ក៏បានដឹងបានឮខ្លះៗដែរពីរឿង​ចាស់ៗពីដើមមានទម្លាប់ពិសេសមួយ​គឺត្រាំជើងនឹងទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់មុនចូលគេង។

គ្នាយើងទោះមិនធ្លាប់ធ្វើ ក៏បានដឹងបានឮខ្លះៗដែរពីរឿង​ចាស់ៗពីដើមមានទម្លាប់ពិសេសមួយ​គឺត្រាំជើងនឹងទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់មុនចូលគេង ព្រោះពួកគាត់ជឿថា អាចធ្វើឲ្យគេងលក់ស្រួល និងសុខភាពល្អ។ តើរឿងនេះជាការពិតដែរអត់? បើចង់ដឹង អត្ថបទខាងក្រោមនេះអាចបញ្ជាក់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុអ្វីត្រូវត្រាំបាតជើងនឹងទឹកក្តៅឧណ្ហៗមុនចូលគេង?

ក្រោយចំណាយពេលពេញមួយថ្ងៃជាមួយការងារនៅការិយាល័យ ឬនៅផ្ទះក៏ដោយ យើងច្បាស់ជាមានអារម្មណ៍ថាអស់កម្លាំងណាស់ រាងកាយរបស់យើងនឹងរងសម្ពាធខ្លាំង គ្រប់ផ្នែកក៏នឹងប៉ះពាល់ដូចគ្នា ពីខួរក្បាលដល់ចុងជើង ដោយសារតែការបញ្ចេញសកម្មភាពពេញមួយថ្ងៃនេះឯង។

គ្នា​យើង​ដឹងឬអត់ ក្រោយរាងកាយបញ្ចេញថាមពលច្រើនពេញមួយថ្ងៃ យើងធ្វើម៉េចទើបអាចប្រមូលថាមពលទាំងនោះត្រឡប់មកវិញបានសម្រាប់បំពេញកិច្ចការនៅថ្ងៃបន្ទាប់? ពិតណាស់ ក្រៅពីអាហារមានជីវជាតិគ្រប់គ្រាន់ គឺមានតែការគេងស្កប់ស្កល់ប៉ុណ្ណោះ ទើបអាចជួយរាងកាយកសាងថាមពលឡើងវិញបាន។

ក្រៅពីពន្លឺដ៏ស្រទន់ក្នុងបន្ទប់គេង ខ្នើយកក់ក្តៅ ក្លិនក្រអូបសាយភាយពេញបន្ទប់ និងកត្តាជាច្រើនទៀត អាចជួយឲ្យយើងគេងលក់ស្រួលនោះ ការលាងសម្អាតជើងមុនចូលគេង ក៏មានតួនាទីសំខាន់សម្រាប់ជំនួយដល់ការគេងរបស់យើងដូចគ្នា ដោយអាចជួយដល់សុខភាពជាច្រើនដូចជា៖

១- បំបាត់ការឈឺចាប់នៅសន្លាក់ និងសាច់ដុំ

ត្រូវចាំថា ជើងយើងទ្ររាងកាយទាំងមូល ហើយបើឧស្សាហ៍មានអារម្មណ៍ស្ពឹករួយជុំវិញ​បាតជើង បញ្ហានេះមិនមែនកើតឡើងដោយសារតែយើងពាក់ស្បែកជើងចង្អៀតនោះទេ ឬបញ្ចេញសកម្មភាពធ្ងន់ពេកនោះដែរ ហេតុផលគឺអាចមកពីសម្ពាធនៅត្រង់កជើងយើងតែម្តង។

បើគ្នាយើងយកចិត្តទុកដាក់ខ្លាំងជាមួយនឹងសក់ ស្បែក ឬផ្នែកផ្សេងទៀតនៃរាងកាយ ក៏គួរតែយកចិត្តទុកដាក់លើសុខភាពប្រអប់ជើងយើងដូចគ្នា ព្រោះថាគ្រប់ផ្នែកនៅលើរាងកាយ​យើងមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើង។ ចាប់ផ្តើមទម្លាប់​លាងសម្អាតជើងនៅពេលយប់ ពិសេសជាមួយទឹកក្តៅឧណ្ហៗ នឹងជួយឲ្យយើងមានអារម្មណ៍ធូរស្រាលខ្លាំងពីការឈឺចាប់នៅត្រង់សន្លាក់ និងសាច់ដុំ។

២- រក្សាកម្តៅរាងកាយបានល្អ

បាតជើងយើងគឺមានទំនាក់ទំនងជាមួយកម្តៅរាងកាយ នៅពេលយើងពាក់ស្បែកជើងពេញមួយថ្ងៃ ហើយដោះស្បែកជើងចេញ យើងនឹងមានអារម្មណ៍ធូរស្រាលខ្លាំងនៅត្រង់បាតជើង មិនអ៊ីចឹង?។ នេះក៏ព្រោះតែបាតជើង នឹងបញ្ចេញកម្តៅមកក្រៅវិញភ្លាម ហេតុនេះការលាងជើងឲ្យបានស្អាតមុនពេលចូលគេង នឹងធ្វើឲ្យជើងយើងត្រជាក់ស្រួល នាំឲ្យការគេងកាន់តែស្កប់ស្កល់។

៣- ជួយឲ្យលំហូរថាមពលក្នុងរាងកាយរត់បានត្រឹមត្រូវ

ប្រអប់ជើង បាតជើង អាចជួយរក្សាថាមពលរាងកាយបានល្អ ខណៈលំហូរខ្យល់ក៏កាន់តែស្រួលនៅពេលយើងដោះស្បែកជើងគេងលើគ្រែ ខុសគ្នាពីពេលថ្ងៃ ដែលយើងប្រើជើងជាន់ផ្ទាល់ទៅលើដី ស្ទើរតែធ្វើឲ្យលំហូរខ្យល់មិនអាចរត់បានល្អ។

នៅពេលដែលបាតជើងយើងរងសម្ពាធផ្ទាល់នឹងដីពេញមួយថ្ងៃ គួរតែទុកឲ្យប្រអប់ជើង និងខួរក្បាលទទួលបានសេចក្តីសុខខ្លះផង តាមរយៈការលាងជើងមុនចូលគេង ព្រោះអាចជួយឲ្យយើងគេងស្កប់ស្កល់។

៤- កម្ចាត់ក្លិនមិនល្អ

នេះជាចំណុចសំខាន់មួយគ្នាយើងត្រូវពិចារណា ពាក់ស្បែកជើងពេញមួយថ្ងៃ នឹងធ្វើឲ្យបែកញើស មានក្លិចមិនល្អ។ ហេតុនេះ ពេលវេលាល្អបំផុតសម្រាប់យើងដោះស្រាយបញ្ហានេះ គឺជាពេលយប់មុនចូលគេងនេះឯង។ ជំនួសការប្រើស្ព្រាយ ឬឡេលាបឲ្យមានក្លិនក្រអូប គ្នាយើងអាចសាកល្បងត្រាំជើងរៀងរាល់យប់ មិនត្រឹម​តែ​ត្រូវលំហូរខ្យល់រត់បានល្អទេ ក៏ជួយសុខភាពជើងកាន់តែប្រសើរ ទោះជាពាក់ស្បែកជើងពេញមួយថ្ងៃ ក៏មិនមានក្លិនស្អុយដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T