ប្តូរ​ពី​​ស្នេហា​​មក​​ជា​​មិត្ត​! តារា​​សម្តែង​​ ២រូប​​នេះ​​ ​បញ្ចប់​​ទំនាក់​​ទំនង​​ស្នេហា​ ​៧ឆ្នាំ​​ ដោយ​ឥត​ស្រណោះ

//s5.kh1.co/c3/c35367e59a82d245a3a4300b8936fd04531be265.jpeg
នារី

 ១១-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គូស្នេហ៍ដែលមានទំនាក់ទំនងយូរណាស់មកហើយ គឺ Yoon Kye Sang និង Lee Ha Nui បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល ៧ ឆ្នាំ

គូស្នេហ៍ដែលមានទំនាក់ទំនងយូរណាស់មកហើយ គឺ Yoon Kye Sang និង Lee Ha Nui បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល ៧ ឆ្នាំ។ យោងតាមរបាយការណ៍​ផ្តាច់មុខដោយ News1 បានអោយដឹងថាថ្មីៗនេះ Yoon Kye Sang និង Lee Ha Nui បានសំរេចចិត្តបញ្ចប់ទំនាក់ទំនងរបស់ពួកគេ ហើយត្រលប់ទៅធ្វើជាមិត្តរួមការងារ និងមិត្តភក្តិវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំង២ ត្រូវគេបង្ហើបថា មានអារម្មណ៍សោកសៅ និងសោកស្តាយចំពោះការបែកបាក់គ្នាព្រោះពួកគេត្រូវបានគេចាត់ទុកថាជាគូស្វាមីភរិយាតំណាង(ទំនាក់ទំនងយូរអង្វែង)ភាគច្រើនរបស់កូរ៉េដែលនៅតែទាក់ទងគ្នា។

Yoon Kye Sang និង Lee Ha Nui
Yoon Kye Sang និង Lee Ha Nui

Yoon Kye Sang និង Lee Ha Nui បានបង្ហើបឱ្យដឹងថាពួកគេបានណាត់ជួបគ្នានៅឆ្នាំ ២០១៣ ដោយយកចិត្តទុកដាក់ជាគូស្នេហ៍ជាទីស្រឡាញ់របស់កូរ៉េ។ ពួកគេត្រូវគេឃើញបណ្តើរជាសាធារណៈជាច្រើនដង ដែលបង្ហាញពីការស្រឡាញ់គ្នាទៅវិញទៅមក និងគាំទ្រសកម្មភាពរបស់គ្នាទៅវិញទៅមក​។​

Yoon Kye Sang និង Lee Ha Nui
Yoon Kye Sang និង Lee Ha Nui

Saran Entertainment ដែលជាអ្នកតំណាងអោយYoon Kye Sang និង Lee Ha Nuiបានបញ្ជាក់ថាអ្នកទាំងពីរមិននៅជាមួយគ្នាទេ។ 

«ថ្មីៗនេះអ្នកទាំងពីរបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនង ហើយនៅតែជាមិត្តរួមការងារដដែល។ យើងសូមស្នើសុំការគាំទ្ររបស់អ្នកសម្រាប់ពួកគេទាំងពីរនាពេលអនាគត»។

បច្ចុប្បន្ន Lee Ha Nui កំពុងត្រៀមសម្រាប់សកម្មភាពនៅក្រៅប្រទេសក៏ដូចជាពិភាក្សាពីការបង្ហាញខ្លួនខ្សែភាពយន្តបន្ទាប់របស់នាង ខណៈដែលYoon Kye Sang កំពុងត្រៀមចេញនូវខ្សែភាពយន្តថ្មីរបស់គាត់គឺ «Fluid Renegades»៕

Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T