អ៊ែមហួស! មកមើលគំរូទីក្រុងភពអង្គារ តម្លៃរាប់លានដុល្លារ ដែលនឹងត្រូវសាងសង់ លើវាលខ្សាច់ ខាងក្រៅទីក្រុងឌូបៃ

//s5.kh1.co/0a/0a83753e31d2eae5a3606584d4c000b4297e6cfc.jpg
បច្ចេកវិទ្យា

 ១១-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្ថាបត្យករកំពុងស្រមៃរួចហើយ ថាតើទីក្រុងភពអង្គារមានសភាពបែបណា ហើយគ្រោងនឹងបង្កើតវាឡើងនៅវាលខ្សាច់។

អេមីរ៉ាតអារ៉ាប់រួម​៖ កាលពីឆ្នាំ២០១៧ អេមីរ៉ាតអារ៉ាប់រួម​បានប្រកាសពីមហិច្ឆតារបស់ខ្លួន ក្នុងការធ្វើអាណានិគមលើភពអង្គារ ក្នុងរយៈពេល១០០ឆ្នាំ​ខាងមុខ។ ប៉ុន្តែស្ថាបត្យករកំពុងស្រមៃរួចហើយ ថាតើទីក្រុងភពអង្គារមានសភាពបែបណា ហើយគ្រោងនឹងបង្កើតវាឡើងនៅវាលខ្សាច់ ខាងក្រៅទីក្រុងឌូបៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីក្រុងវិទ្យាសាស្ត្រភពអង្គារ ដំបូងឡើយ ត្រូវបានគេគ្រោងនឹងគ្របដណ្ដប់ លើវាលខ្សាច់ទំហំ១៧៦,០០០គីឡូម៉ែត្រក្រឡា ដែលធំជាងទំហំតារាងបាល់ទាត់ចំនួន៣០ និងត្រូវចំណាយថវិកាប្រមាណ១៣៥លានដុល្លារ។

ទីក្រុងគំរូ ដែលនឹងត្រូវសាងសង់ លើវាលខ្សាច់ នៅពេលខាងមុខ
ទីក្រុងគំរូ ដែលនឹងត្រូវសាងសង់ លើវាលខ្សាច់ នៅពេលខាងមុខ

ដើម្បីជួយដល់មជ្ឈមណ្ឌលអវកាស Mohammed Bin Rashid Space Centre (MBRSC) ដែលនឹងអភិវឌ្ឍបច្ចេកវិទ្យា សម្រាប់ការធ្វើអាណានិគមលើភពអង្គារ ស្ថាបត្យករ Bjarke Ingels ត្រូវបានស្នើសុំ ឲ្យរចនាគំរូទីក្រុង ដែលសមស្របសម្រាប់ទ្រទ្រង់ជីវិត នៅលើភពអង្គារ។

មកដល់ដំណាក់កាលនេះ ស្ថាបត្យករត្រូវជំនះរាល់ឧបសគ្គធំៗ ក្នុងការបង្កើតការរចនា ដើម្បីអាចរស់នៅបាន លើបរិស្ថាននៃភពអង្គារ។

ទីក្រុងភពអង្គារដែលរចនាឡើងដោយ ស្ថាបត្យករ  Bjarke Ingels
ទីក្រុងភពអង្គារដែលរចនាឡើងដោយ ស្ថាបត្យករ  Bjarke Ingels

ភពអង្គារមានបរិយាកាសស្ដើង និងគ្មានដែនម៉ាញេទិចសកល ដូច្នេះវាមានការការពារតិចតួច ពីវិទ្យុសកម្ម ដែលបង្កគ្រោះថ្នាក់។ សីតុណ្ហភាពគឺជាបញ្ហាមួយផ្សេងទៀត ហើយជាមធ្យមភពអង្គារគឺត្រជាក់ ដល់-៦៣អង្សាសេ។ បរិយាកាសស្ដើងក៏មានន័យថា វាមានសម្ពាធខ្យល់តិចតួចដែរ ដូច្នេះវត្ថុរាវឆាប់ហួតទៅជាឧស្ម័ន។

បើទោះបីមានសីតុណ្ហភាពត្រជាក់ក៏ដោយ ឈាមរបស់មនុស្សដែលមិនបានការពារ នឹងពុះនៅលើភពអង្គារ។ ដើម្បីរក្សាសីតុណ្ហភាពនិងសម្ពាធខ្យល់ដែលអាចរស់នៅបាន ទីក្រុងភពអង្គារនឹងត្រូវបង្កើតផ្ទះដំបូលមូលជីវៈ (Biodome) ដើម្បីទ្រាំទ្រនឹងសម្ពាធ ដែលគ្របដណ្ដប់ដោយភ្នាសប៉ូលីអេទីឡែនថ្លា។

ទីក្រុងភពអង្គារត្រូវបង្កើតឡើង ដែលអាចសម្របជាមួយបរិស្ថាន នៅលើភពអង្គារ
ទីក្រុងភពអង្គារត្រូវបង្កើតឡើង ដែលអាចសម្របជាមួយបរិស្ថាន នៅលើភពអង្គារ

អុកស៊ីសែនដែលបង្កើតដោយ ការប្រើចរន្តអគ្គិសនីទៅទឹកកកក្រោមដី អាចនឹងបញ្ចូលទៅក្នុងផ្ទះដំបូលមូលជីវៈនីមួយៗ។ ទីក្រុងនេះនឹងត្រូវប្រើប្រាស់ថាមពលនិងកម្ដៅ ពីពន្លឺព្រះអាទិត្យ ហើយបរិយាកាសស្ដើងពិតជាអាចជួយរក្សាសីតុណ្ហភាពផ្ទះដំបូលមូល របស់ពួកគេ៕

រូបភាពបន្ថែម៖ 

https://s5.kh1.co/__image/w=650,h=366,q=100/0a/0a83753e31d2eae5a3606584d4c000b4297e6cfc.jpg
https://s5.kh1.co/__image/w=650,h=362,q=100/e3/e36820d23aa1dc55057888a8e4e1ed3ab6f13969.jpg
https://s5.kh1.co/__image/w=650,h=366,q=100/6a/6aa7faf690ca648f79a75dc85c2ba7131df77466.jpg
https://s5.kh1.co/__image/w=650,h=366,q=100/5b/5b55d48e205c00a6cca57c0868269be155fca948.jpg
https://s5.kh1.co/__image/w=650,h=437,q=100/f0/f0060ab1e539e501b0627c977038fd80e97ff9b4.jpg
https://s5.kh1.co/__image/w=650,h=366,q=100/2f/2f2b521b5f3a59a8c8b4a4d61f4af5c5af94d438.jpg
https://s5.kh1.co/__image/w=650,h=366,q=100/68/68f231c37ba14d08a2a40a5cba7642cdc0e37199.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T