ខេត្តព្រៃវែង ៖ ស្រ្តីវ័យកណ្តាល ម្នាក់ដែលគេ មិនស្គាល់អត្តសញ្ញាណ បានមកលោតទឹក ប៉ងធ្វើអត្តឃាតទាំងព្រឹកព្រលឹម ពីលើសាឡាងអ្នកលឿង ខណៈពេល ដែលសាឡាងឆ្លង ពីត្រើយខាងលិចមក ជិតដល់កណ្តាលទន្លេ ដែលបណ្តាលឱ្យមាន ការភ្ញាក់ផ្អើលដល់ អ្នកដំណើររាប់រយ នាក់ដែលកំពុងធ្វើ ដំណើរត្រឡប់ទៅភ្នំពេញ ក្រោយពីទៅចូលឆ្នាំនៅ ស្រុកកំណើតរួច។

ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង ប្រមាណជា៨ព្រឹក ថ្ងៃទី១៨ មេសា ២០១៣ នៅលើសាឡាងសន្តិភាព០២៧ កណ្តាលទន្លេ មេគង្គដែលជាព្រំប្រទល់ ខណ្ឌចែកទឹកដីខេត្តកណ្តាល និងខេត្តព្រៃវែង។ ស្រ្តីដែលប៉ុនប៉ង ធ្វើអត្តឃាតខ្លួនឯងនេះ មានសម្បុរសណ្តែកបាយ សក់ស្លូត ស្លៀកខោខៅប៊យជើងវែង អាវបង្កង់សឆ្នូតខ្មៅ ហើយក្នុងខ្លួនមានតែ សោម៉ូតូ១ប៉ុណ្ណោះដែលមិនមានអ្វីអាច បញ្ជាក់ពីអត្តសញ្ញាណ បានឡើយ។ ចំណែកមូលហេតុនៃ ការធ្វើអត្តឃាតនេះត្រូវបានគេសន្និដ្ឋានថា មកពីមានវិបត្តិអ្វីមួយធ្ងន់ធ្ងរខ្លាំង ទើបស្រ្តីរូបនេះដាច់ចិត្តធ្វើ អត្តឃាតខ្លួនឯងបែបនេះ ប៉ុន្តែគេមិនដឹងថា វិបត្តិនេះជាវិបត្តិស្នេហា ឬវិបត្តិក្នុងគ្រួសារនោះទេ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]