កាលពីល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៣ ប៉ូលីសនៅក្នុងទីក្រុង Can Tho ប្រទេសវៀតណាម  បានធ្វើការសើុបអង្កេតយ៉ាងក្ដីគគុក ពីករណីដុតសម្លាប់នារីម្នាក់ ខណៈពេលដែលនាងជិះម៉ូតូ។

យោងទៅតាមសារព័ត៌មានបរទេស បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅ ក្នុងតំបន់ Ninh Kieu នៃទីក្រុង Can Tho ដែលនៅពេលនោះ ត្រូវបានប្រជាជននៅក្នុងតំបន់ បានឃើញផ្សែងខ្មៅចេញ ពីមាត់ឆ្នេរ។ នៅពេលនោះ អ្នកនៅក្នុងតំបន់នេះ បានរត់ទៅមើលក៏បានឃើញ នារីម្នាក់ដែលមិនស្គាល់អត្ដសញ្ញាណ ជាមួយនឹងម៉ូតូដែល ត្រូវគេដុតជាមួយ និងត្រូវបានអ្នកទាំងនេះ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្ដង។ បន្ទាប់ពីទៅដល់មន្ទីរពេទ្យ មិនបានប៉ុន្មានម៉ោង នាងក៏បានស្លាប់បាត់។

យ៉ាងណាមិញ សម្រាប់ពេលបច្ចុប្បន្ន ប៉ូលីសកំពុងតែធ្វើការសើុបអង្កេត ពីករណីនារីនេះ។ 

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]