ជាប់នៅក្នុងផ្ទះ តែមិនគាំងគំនិត! បង្កើត​រូប​​ឌី​ជី​ថល​​​បែប​​ច្នៃ​​ប្រ​ឌិត​​ និង​​មាន​​ភាព​​អប់រំ​​បាន​​ទៀត​​

//s5.kh1.co/ec/ec8396abd96935d76963637c8064cca20203b28e.png
យល់ដឹង

 ១១-មិថុនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

​រយៈ​ពេលនៃការចំណាយពេលនៅតែក្នុងផ្ទះខ្លួនបានផ្តល់ពេលវេលាដល់សិល្បៈករក្នុងការឆ្លុះបញ្ចាំងពីរលកនៃការប៉ះពាល់ដ៏ធំមួយដែលជះឥទ្ធិពលដល់ការរស់នៅរបស់យើងទាំងអស់គ្នា

តើគ្នាយើងធ្លាប់លឺ ឬស្គាល់ពីហ្វារពន្លឺសិល្បៈ អត់? នេះគឺជាឈ្មោះសាលារៀនសិល្បះដ៏ល្បីមួយ​នៅ​កម្ពុជា​ ហើយប៉ុន្មានសប្តាហ៍កន្លងមកនេះក្រុមគ្រួសារហ្វារពន្លឺសិល្បៈបានជួយសាមគ្គីគ្នាទៅវិញទៅមកដោយជឿជាក់យ៉ាងមុតមាំថាយើងនឹងចេញផុតពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ​រយៈ​ពេលនៃការចំណាយពេលនៅតែក្នុងផ្ទះខ្លួនបានផ្តល់ពេលវេលាដល់សិល្បៈករក្នុងការឆ្លុះបញ្ចាំងពីរលកនៃការប៉ះពាល់ដ៏ធំមួយដែលជះឥទ្ធិពលដល់ការរស់នៅរបស់យើងទាំងអស់គ្នា និងចេះសម្របខ្លួនទៅនឹងស្ថាន​ភាព​ដោយធ្វើអ្វីៗដែលពួកគេស្គាល់បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិស្សនិស្សិតដែលកំពុងរៀននិងបានបញ្ចប់ហើយនោះ បានបង្ហាញការមើលឃើញនៃស្ថានភាពបច្ចុប្បន្​នតាមរយៈ​គំនូររបស់ពួកគេ ក៏ដូចជាបង្ហាញវាទៅតាមបណ្ដាញសង្គមនិង ចង់ចែករំលែកក្តីកង្វល់របស់ពួកគេ ប៉ុន្តែមិនតែប៉ុណ្ណោះថែមទាំងពេលវេលានៃការឃុំឃាំងសេរីភាព ភាពសប្បាយរីករាយ និង ធម្មជាតិដែលអនុញ្ញាតឱ្យយើងរត់គេចបានមួយភ្លែតដែរ…ការស្រមើលស្រមៃគឺជាគន្លឹះដ៏សំខាន់!

លើសពីនេះទៅទៀត វាដល់ពេលដែលយើងគួរតែអបអរជាមួយគំនូរសិល្បៈដែលជាសមត្ថភាពមួយអាចធ្វើអោយធូរស្រាលពីបន្ទុកផ្សេងៗដែលមាននៅក្នុងការគិតរបស់យើងបាន។ និយាយបែបនេះ តើគ្នាយើងមានបានគូររូបរឺធ្វើការផាត់ព័ណ៌លើគំនូរណាមួយដែររឺអត់ក្នុងរយៈ​ពេលថ្មីៗនេះ? ប្រហែលជាឥឡូវដល់ពេលដែលអ្នកទាំងអស់គ្នាគួរតែសាកល្បងហើយ ស៊ូស៊ូណា!!

https://s5.kh1.co/__image/w=650,h=866,q=100/07/0701a49f021efe7e0c8d4f25365ef3f56898dd40.jpg

ការជាប់គាំងនៅមួយកន្លែងរបស់ជនជាតិខ្មែរ នេះជាការផាត់ព័ណ៌ទឹកលើគំនូរដោយ មីល ច័ន្ទគ្រីម អ្នកសិល្បៈរបស់ហ្វារពន្លឺជំនាន់មុន និង​អ្នកសិល្បៈដែលរស់នៅក្នុងខេត្តបាត់ដំបង។

https://s5.kh1.co/__image/w=300,h=470,q=100/aa/aabf161d01aaec2968417da5bd7fe92f17f6f622.png

ខាងក្រោមនេះជាអត្ថន័យនិងការមើលឃើញរបស់ យុវជន មីល ច័ន្ទគ្រីម ដោយបាននិយាយថា៖ 

<< ប្រទេសកម្ពុជាសព្វថ្ងៃតម្រូវអោយ ប្រជាជនត្រូវចែកគ្នានៅក្នុងផ្ទះតូចមួយជាមួយសមាជិកគ្រួសារទាំងអស់ជាមួយគ្នា ហើយទិញអង្ករនិងអាហារបន្ថែមទៀតដើម្បីទុកនៅផ្ទះ។ ពួកគេមានការព្រួយបារម្ភដោយសារតែវីរុស លើសពីនេះទៅទៀតគឺផ្នែកហិរញ្ញវត្ថុដែលជាការចាយវាយរបស់ពួកគេដែរតែម្ដង។ គ្រួសារខ្លះបានគិតច្រើនពីបញ្ហារបស់ពួកគេនិងថាត្រូវធ្វើយ៉ាងណាដើម្បីរស់ក្នុងវិបត្តិនៃស្ថានភាពបែបនេះ ហើយវាក៏អាចផ្ដល់ផលប៉ះពាល់និងខូចខាតខាងផ្លូវចិត្តដូចគ្នា។>> 

https://s5.kh1.co/__image/w=650,h=366,q=100/68/68ace9efd4bf1937363882588cf885051056fa96.jpg

កន្លែងមួយដែលហៅថាផ្ទះ គំនូរនេះឌីសាញដោយ ហាន បញ្ញាវ័ន្ដ ជានិស្សិតឆ្នាំទី១នៃសាលារៀនហ្វារពន្លឺសិល្បៈ។

https://s5.kh1.co/__image/w=363,h=515,q=100/c8/c8fa96a5cd096d1d752fd5d3bcc6727a1084ecdf.png

ហាន បញ្ញាវ័ន្ដ បាននិយាយថា៖  

<<នេះជាទីតាំងមួយកន្លែងដែលខ្ញុំចង់រស់នៅដាច់ដោយឡែកពីគេក្នុងរយៈ​ពេលប៉ុន្មានថ្ងៃនេះ។ ដោយពណ៌ស្រាលៗដែលត្រូវបានគេជ្រើសរើសយកមកកឺដើម្បីបញ្ជាក់ពីអារម្មណ៍ដូចជាផ្ទះ និងលក្ខណៈធម្មជាតិបង្ហាញពីបុគ្គលិកលក្ខណៈមិនសូវចេះនិយាយស្ដី ក៏ដូចជាភាពស្ងប់ស្ងាត់របស់ខ្ញុំជាមួយនឹងខ្យល់តែម្នាក់ឯង។>> 

https://s5.kh1.co/__image/w=650,h=460,q=100/be/be3fd547ebdfb95e08c69e65fd161dca94842ee2.jpeg

ផ្ទះនៅលើទឹក គំនូរឌីជីថលនេះត្រូវបានគូរដោយ​​ នី សុវីរៈ ជានិសិត្សឆ្នាំទី២នៃសាលារៀនហ្វារពន្លឺសិល្បៈ។

https://s5.kh1.co/__image/w=640,h=640,q=100/c3/c3e941b20d8b8dceccd6084bd2339ac9995d9dbe.jpg

នី សុវីរៈ បាននិយាយថា៖  

<<ការជាប់គាំងរស់នៅតែក្នុងផ្ទះ បានធ្វើអោយខ្ញុំគិតដល់ផ្ទះក្នុងក្ដីស្រមៃរបស់ខ្ញុំ ដោយការពិតទៅខ្ញុំអត់ចេះហែលទឹកនោះទេ ទើបចង់បានផ្ទះមួយនៅលើទឹក ព្រោះខ្ញុំគិតថាខ្ញុំនឹងអាចរៀននិងចេះហែលយ៉ាងពិតប្រាកដ។>> 

https://s5.kh1.co/__image/w=650,h=533,q=100/7a/7aac18491d4c674524df13da95ee41f52892715e.png

គំរូផ្ទះមួយខ្នងនេះ ត្រូវបានឌីសាញដោយ ណាត វីនិត អ្នករៀនចប់នៅសាលារៀនហ្វារពន្លឺសិល្បៈនិងអ្នករចនាម៉ូតផ្នែកឌីជីថលដែលរស់នៅក្នុងខេត្តបាត់ដំបង។

https://s5.kh1.co/__image/w=650,h=650,q=100/21/21ba2f2abeb51c98956814b0e1781ad220dd3cf5.jpg

 ណាត វីនិត បាននិយាយថា៖  

<<ដោយសារយើងត្រូវចំណាយពេលច្រើននៅផ្ទះដើម្បីការពារខ្លួនពីវីរុសខ្ញុំបានបង្កើតផ្ទះបែបស្រមើស្រមៃនេះដែលខ្ញុំនឹងរីករាយក្នុងការស្នាក់នៅក្នុងកំឡុងពេលដាច់ពីគ្នាដោយមានទីធ្លាទឹកហែលនិងដើមឈើជាច្រើននៅជុំវិញ។>> 

https://s5.kh1.co/__image/w=650,h=460,q=100/70/70eeb375a03f5eb68707dad865ad025615e85829.jpeg
https://s5.kh1.co/__image/w=650,h=460,q=100/97/97690059d77274ec3ca2838e87df89b9c92fc969.jpeg

គំនូរបែបឌីជីថលមួយនេះ ត្រូវបានឌីសាញឡើងដោយ នាង ចន្ធី ជានិសិ្សតឆ្នាំទី២នៃសាលារៀនហ្វារពន្លឺសិល្បៈនេះ។

https://s5.kh1.co/__image/w=650,h=488,q=100/04/04b78c4e26f22b9f2ddc13bc7cd3688942431ee2.jpg

នាង ចន្ធី  បាននិយាយថា៖  

<<ខ្ញុំចង់ត្រូវបានបង្ខាំងនៅក្នុងកន្លែងមួយនៅ​ខាង​ក្នុង​ព្រៃ ជាមួយ​នឹង​ដាយ​ណូ​ស័រ​ដ៏គួរឱ្យស្រឡាញ់! ជំរើសទី ២ របស់ខ្ញុំគឺផ្ទះដែលខ្ញុំអាចអណ្តែតនៅជុំវិញបានដោយសេរីនិងរីករាយ។>>

https://s5.kh1.co/__image/w=650,h=830,q=100/fb/fbf73b13fe9456af0f58591a3945e5b689050dc9.jpg

ស្រ្ដីជនជាតិម៉ូស្លីម រូបនេះត្រូវបានគូរនិងឌីសាញដោយ ម៉ូត ប៊ុនថន ដែលជានិស្សិតឆ្នាំទី៣នៃសាលារៀនហ្វារពន្លឺសិល្បៈ។

https://s5.kh1.co/__image/w=544,h=769,q=100/40/404debd238fd40fbb6f41608b4bcbe9bf4e22153.jpg

ម៉ូត ប៊ុនថន បាននិយាយថា៖  

<<ខ្ញុំចង់និយាយអំពីស្ថានភាពដ៏ក្រៀមក្រំរបស់ស្ត្រីអ៊ីស្លាមម្នាក់ដែលបានឆ្លងជំងឺកូវីដ ១៩ នៅខេត្តបាត់ដំបង។ នាងបានប្រឈមមុខនឹងភាពឯកោទាំងស្រុងដោយត្រូវរស់នៅឆ្ងាយពីគ្រួសារជាទីស្រឡាញ់របស់នាងនិងការរើសអើងពីមនុស្សជុំវិញខ្លួន។ វីរុសបណ្តាលឱ្យនាងឈឺចាប់យ៉ាងខ្លាំងដូចជាមនុស្សជាច្រើនទៀតនៅជុំវិញពិភពលោកផងដែរ។>> 

https://s5.kh1.co/__image/w=650,h=851,q=100/04/045c75afdba922f4c771cdec0a029b8d89e87616.jpg

គំនូរនេះត្រូវបានឌីសាញដោយ គឹមយ៉ាន ដែលជាអតីតសិស្សខាងផ្នែករចនាម៉ូតបែបឌីជីថលនៅសាលារៀនហ្វារពន្លឺសិល្បៈនេះ។

https://s5.kh1.co/__image/w=650,h=650,q=100/fc/fcfe22166c2e582d87dd6b30651cfd5e3b5c2247.jpg

គឹមយ៉ាន  បាននិយាយថា៖  

<<ការងារសិល្បៈនេះទាក់ទងនឹងសុវត្ថិភាពនិងការបង្ខាំងមនុស្សទាំងអស់ដែលជាប្រជាជនកម្ពុជាអោយនៅក្នុងផ្ទះមួយរយះដើម្បីជួយបន្ថយការរីករាលដាលនៃវីរុសកូវីដ១៩។ ដោយត្រូវពាក់ម៉ាសពេលណាយើងចេញទៅខាងក្រៅ រក្សាអនាម័យដោយការលាងដៃជាមួយសាប៊ូ ធ្វើលំហាត់ប្រាណខ្លះ និងព្យាយាមរក្សាអនាម័យដោយធ្វើឱ្យផ្ទះរបស់យើងស្អាតជានិច្ច។>>

ឃើញអត់ថា បើទោះបីជាពេលឥឡូវនេះយើងអត់អាចដើរហើរលេងសប្បាយដូចកាលពីមុនមែន តែយើងអាចបំលែងពេលនេះ ជាពេលដែលយើងស្គាល់ខ្លួនឯង រុករកទៅក្នុងបេះដូងយើងបាន!  គឺមានធ្វើអោយអាចរកពេលមកធ្វើអ្វីដែលយើងស្រលាញ់ចូលចិត្តនិងចេះភាពច្នៃប្រឌិតអោយកាន់តែប្រសើរទៀតផង។ ដូចនេះ អ្នកអាចចាប់ផ្ដើមសាកល្បងធ្វើអ្វីដែលអ្នកចង់ធ្វើបានណា មិនថាការច្រៀង សរសេរអត្ថបទ ធ្វើវីដេអូនិយាយអំពីអ្វីមួយ រឺក៏ដាំកូនឈើរុក្ខជាតិក្នុងផ្ទះអីនោះទេ ព្រោះថាពេលនេះជាពេលអំណោយផលក្នុងការធ្វើរឿងទាំងនេះអោយសម្រចបានមិនខាន។

ក៏កុំភ្លេចគាំទ្រស្នាដៃពួកគាត់ទាំងអស់គ្នាណា ហើយក៏អាចតាមដានបន្ថែមបានតាមរយៈហ្វេសបុកផេកបានដោយផ្ទាល់បើសិនជាគ្នាយើងចង់ដឹងព័ត៌មានបន្ថែមពីអ្នកសិល្បៈនិងសមាគមហ្វារពន្លឺសិល្បៈផ្សេងទៀត៕

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T