ទោះបានប្ដីចាស់មែន! តែ នៅ សូនីតា ពិតជាសំណាង លើកសរសើរស្វាមី ពេញៗមាត់បែបនេះ

//s5.kh1.co/a5/a5d2fba06cf4c0c64019d0433d4e67e06d995993.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មានប្ដីចាស់ជាងខ្លួន មានអីត្រូវខ្មាសគេ! នៅ សូនីតា បង្ហាញអារម្មណ៍ពិត អស់គ្មានសល់ ឲ្យអ្នកធ្លាប់និយាយមិនល្អមួយចំនួន ភ្លឺភ្នែកច្បាស់ៗខ្លាំងតែម្ដង។

ភ្នំពេញ៖ មិនមែនជារឿង ចម្លែកនោះទេ ដែល តារាសម្ដែងស្រី នៅ សូនីតា បង្ហោះរូបភាព ក៏ដូចជាពាក្យពេចន៍ផ្អែមល្ហែម ទៅកាន់ស្វាមី បង្អួតអ្នកគាំទ្រ នៅលើបណ្ដាញសង្គម ដែលកន្លងមកនេះ តារាស្រីរូបនេះ តែងតែប្រើជីវិតជាមួយគ្រួសារយ៉ាងមានសុភមង្គល ខ្លាំងណាស់ផងដែរ ទោះបីជា មានពាក្យពីមជ្ឈដ្ខានមួយចំនួន និយាយថា នាងយកប្ដីចាស់ជាខ្លួនក៏ដោយ តែនាងនៅតែហ៊ានបើកចំហ ឥតលាក់លៀម ឬខ្មាសអៀនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះផងដែរ បើទោះបីជា មាត់ញាតិជិតខាង និយាយមិនល្អអំពី នាងច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ បែរជាមិនមានការអាក់អន់ចិត្ត ឬប្រតិកម្មខ្លាំងអីនោះឡើយ ពោលនាងបែរ ជាពោលពាក្យមួយចំនួន បង្ហាញពីអារម្មណ៍ពិតៗ បង្ហោះនៅលើគណនីហ្វេសប៊ុក បកស្រាយយ៉ាងចំៗ ច្បាស់ៗថា៖

ហេតុអី មនុស្សស្រីសុខចិត្តយកប្ដីចាស់ អាយុច្រើនជាងខ្លួន! បុរសម្នាក់នេះ អាចមិនមែនជាបុរសសង្ហា មិនឡូយឆាយ បណ្ដើរគ្នាទៅណាមកណា ក៏មិនសាកសមនឹងនាងដែរ តែបើនិយាយថា មកពីគាត់ជាអ្នកមាន មានទ្រព្យ មានមុខមាត់ មានយសសក្តិ ក៏មិនមែនអាចឱ្យនាងជ្រើសរើសគាត់ដែរ ព្រោះថា លុយដែលនាងមាន ការងារដែលនាងធ្វើ ក៏អាចចិញ្ចឹមនាង និងគ្រួសារនាងឱ្យរស់នៅបានស្រួលហើយ។ ប៉ុន្តែអាចមានចំណុចផ្សេងទៀត ដែលនាងសុខចិត្តជ្រើសយកបុរសវ័យចំណាស់នេះគឺ ៖១. មិនមិនសង្ហា បណ្ដើរទៅណាមិនសម តែគាត់មានចរិតចាស់ទុំ បណ្ដើរទៅណាមកណា ធ្វើឱ្យនាងមានសេចក្ដីថ្លៃថ្នូរ អាចចូលចំណោមគេចុះ
២. គាត់ធ្វើឱ្យនាងមានអារម្មណ៍ថា កក់ក្ដៅ មានសុវត្ថិភាព គ្រប់ពេលដែលនាងមានគាត់នៅក្បែរ។
៣. គាត់ផ្ដល់កម្លាំងចិត្ត ជំរុញនាងគ្រប់កាលទេស និងតែងតែផ្ដល គំនិតល្អៗ គាំទ្រនាងគ្រប់ពេល។
៤. គាត់ប្រៀបដូចជាឪពុកម្នាក់ អត់ឱន អធ្យាស្រ័យ មានចិត្តមេត្តា ចេះការពារ និងជាពិសេសគឺ មិនដែលធ្វើឱ្យនាង ខ្វល់គិត ពិបាកចិត្ត ព្រោះតែគាត់នោះឡើយ។
៥. គាត់អាចធ្វើបានគ្រប់យ៉ាងដើម្បីនាង លះបង់ ស្មោះត្រង់ ថ្នាក់ថ្នម យល់ចិត្ត ជាពិសេសគឺ សម្ដីសម្ដៅគិតគូរ មិនចេះត្អូញត្អែរ មិនពូកែដ្រាម៉ា មិនស្រែកគំហក មិនដែលបង្ខំនាងនោះទេ អ្វីៗគឺ ផ្ដល់សិទ្ធក្នុងការ គិត ពិភាក្សា និងដោះស្រាយគ្នាជានិច្ច។
ជ្រើសរើសគូជីវិត មិនបាច់ខ្វល់ទេថា គាត់សមនឹងយើង ឬក៏អត់ អ្នកដទៃគេមើលមិនគិត ឬនិយាយបែបណា អ្វីដែលសំខាន់គឺ យើងអាចទទួលយកគាត់បាន គាត់អាចផ្ដល់ឱ្យយើង នូវអ្វីដែលយើងត្រូវការ នោះគឺ សេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ ក្នុងជីវិតគូដ៏យូរអង្វែង៕ # មនុស្សចុងក្រោយ។

នៅ សូនីតា

ជាមួយគ្នានេះដែរ បន្ទាប់ពីបានឃើញ សាររបស់តារាស្រីរូបនេះហើយ ក៏មានបណ្ដាអ្នកគាំទ្រ និងមិត្តអ្នកសិល្បៈជាច្រើន នាំគ្នាចូលរួមលើកទឹកចិត្ត ក៏ដូចជាពេញចិត្តយ៉ាងខ្លាំង ចំពោះអារម្មណ៍ដែលតារារូបនេះមានផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សារដែល នៅ សូនីតា​បានបង្ហោះ
សារដែល នៅ សូនីតា​បានបង្ហោះ
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T