ទីក្រុងឡុងដ៍៖ កូនភ្លោះប្រុសមួយគូ ដែលមានឈ្មោះថា យីហ្គីត និង ដឺមែន អេវរ៉េនសូ បានធ្វើដំណើរពីទីក្រុងឡុងដ៍ ត្រលប់ទៅផ្ទះរបស់ពួកគេវិញនៅប្រទេសតួកគី កាលពីថ្ងៃពុធទី១០ ខែមិថុនាម្សិលមិញនេះ ក្រោយពីទទួលបានការវះកាត់ផ្ដាច់ក្បាលចេញពីគ្នាដោយជោគជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា កូនភ្លោះមួយគូនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ ដែលមានទីតាំងស្ថិតក្នុងទីក្រុងឡុងដ៍ និងទទួលបានការវះកាត់ចំនួនបីលើក តាំងពីឆ្នាំ២០១៩មកម៉្លេះ។ ហើយទីបំផុតពួកគេទាំងពីរ ក៏បានផ្ដាច់ក្បាលចេញពីគ្នាដោយជោគជ័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ យ៉ាងណាមិញ ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានត្រួតពិនិត្យ និងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់បន្ដទៀតនៅមន្ទីរពេទ្យ។

នៅព្រលានយន្ដហោះ ក្នុងប្រទេសតួកគីកាលពីម្សិលមិញ លោក អមមឺរ អេវរ៉េនសូ បានប្រាប់ឲ្យដឹងដែរថា ឥឡូវនេះ កូនភ្លោះរបស់លោក មិនមានបញ្ហាអ្វីឡើយ ក្នុងការបរិភោគ និងផឹក គឺគ្រប់យ៉ាងធម្មតា។ ហើយពួកគេទាំងពីរ នឹងចាប់ផ្ដើមជីវិតថ្មីម្ដងទៀត ដែលដូចជាការចាប់កំណើតម្ដងទៀតអីចឹងដែរ។

យ៉ាងណាមិញ កូនភ្លោះមួយគូខាងលើនេះ នឹងមានគម្រោងរៀបចំថ្ងៃកំណើតលើកទីពីររបស់ពួកគេ នៅថ្ងៃទី២១ ខែមិថុនាឆាប់ៗខាងមុខនេះផងដែរ។

គួរឲ្យដឹងដែរថា កូនភ្លោះ Craniopagus គឺជាពាក្យប្រើទៅលើកូនភ្លោះដែលមានក្បាលជាប់គ្នា ហើយវាពិតជាកម្រមានណាស់ ដោយក្នុងចំណោមកំណើតចំនួន២.៥ គឺមានត្រឹមតែមួយគូប៉ុណ្ណោះ។ ចំពោះការវះកាត់ផ្ដាច់ក្បាលចេញពីគ្នា ត្រូវបានគេរាយការណ៍ថា មានប្រហែលជាង៦០ដងប៉ុណ្ណោះ ចាប់តាំងពីលើកដំបូងនៃការវះកាត់ក្នុងឆ្នាំ១៩៥២៕

សូមទស្សនារូបភាពខាងក្រោម៖

មុនពេលវះកាត់
មុនពេលវះកាត់
មុនពេលវះកាត់
មុនពេលវះកាត់
មុនពេលវះកាត់
មុនពេលវះកាត់
មុនពេលវះកាត់
មុនពេលវះកាត់
ក្រោយពីវះកាត់រួច
ក្រោយពីវះកាត់រួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ