ឧស្សាហ៍ញ៉ាំអាហារទាំងប៉ុន្មាននេះច្រើន អាចធ្វើឲ្យចាស់ជាងអាយុបាន!

//s5.kh1.co/cd/cd9e8afb968d3a1ce94d3d4f9fee2376e5a9ea69.jpg
នារី

 ១១-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការ​មាន​មុខ​មាត់​មើល​ទៅ​ស្រស់​ស្អាត ក្មេង​ជាង​វ័យ​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ហើយ​ការ​មានសម្រស់​ក្មេង​ជាង​វ័យ​ទាមទារ​ឲ្យ​មាន​ការ​ថែទាំ​សុខភាព​បានល្អ។

ការ​មាន​មុខ​មាត់​មើល​ទៅ​ស្រស់​ស្អាត ក្មេង​ជាង​វ័យ​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ហើយ​ការ​មានសម្រស់​ក្មេង​ជាង​វ័យ​ទាមទារ​ឲ្យ​មាន​ការ​ថែទាំ​សុខភាព​បានល្អ។ ​ប្រសិនបើ​យើងសង្កេត​ឃើញ​ថា មុខ​ចាប់​ផ្តើម​មើល​ទៅ​ចាស់​ជាង​វ័យ​​ វា​អាច​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ​ប្រភេទ​អស់​នេះ​ច្រើន​ពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អាហារជាតិផ្អែម

នៅ​ពេល​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជាង​កោសិកា​ដែល​មាន​នៅ​ក្នុង​ខ្លួន វា​អាច​ប៉ះពាល់​ដល់​ការ​ផលិត ​Collagen របស់​ស្បែក ជាហេតុ​ដែល​បណ្តាល​ឲ្យ​ស្បែក​មើល​ទៅ​មិន​តឹង​ណែន​ល្អ។ មិន​តែ​ប៉ុណ្ណោះ ជាតិ​ស្ករ​អាច​បណ្តាល​ឲ្យ​ពុកធ្មេញ និង​ធ្មេញ​ប្រែពណ៌​បាន ហើយក៏អាចបណ្តាលឲ្យកើតជំងឺធ្ងន់ធ្ងរដូចជា៖

– ជំងឺទឹកនោមផ្អែម
– បង្កើនហានិភ័យជំងឺបេះដូង
– ធ្វើឲ្យលើសទម្ងន់។​

២. ភេសជ្ជៈ​មាន​ជាតិ​អាល់កុល

បើ​និយាយ​ពី​ការ​ផឹក​ស្រា ទាំង​ការ​ផឹក​ស្រា ឬ​ស្រាបៀរ ភាគ​ច្រើន​មិន​ដែល​ផ្តល់​ផល​ល្អ​ច្រើន​ដល់​សុខភាព​ប៉ុន្មាន​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ជាតិ​អាល់កុល​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​ការ​ដំណើរ​ការ​របស់​សរីរាង្គ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ថ្លើម ក្រពះ ខួរក្បាល។ល។ មិន​តែ​ប៉ុណ្ណោះ វាអាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ច្រើន​ជាង​អាយុ បើ​យើង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ជា​ប្រចាំ ឬ​លើស​កម្រិត។

៣. ភេសជ្ជៈមាន​ជាតិ​កាហ្វេអ៊ីន

ជាតិ​កាហ្វេអ៊ីន​ជា​សារធាតុ​បញ្ចុះ​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​ជាតិ​ទឹក​ច្រើន និង​ខ្វះ​សំណើម​ក្នុង​រាងកាយ ជា​ហេតុ​អាច​​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​ស្តើង​បាន។ លើសពីនេះ វាអាច​ធ្វើឲ្យធ្មេញប្រែពណ៌ មើលទៅគ្មានភាពទាក់ទាញនៅពេល​ញញឹមចេញធ្មេញ។

៤. អាហារ​ជាតិ​ប្រៃ​ខ្ពស់

ការ​ញ៉ាំ​អាហារ​ដែល​មាន​អំបិល​ច្រើន​អាច​ធ្វើ​ឲ្យ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក ហើយ​អាច​បណ្តាល​ឲ្យ​ស្បែក​មើល​ទៅ​ស្ងួត គ្មាន​សំណើម ហើយ​អាច​បណ្តាល​ឲ្យ​មើល​ទៅ​ចាស់​ទៀត​ផង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី អង្គការសុខភាពពិភពលោក​ (WHO) ការញ៉ាំអំបិល ឬជាតិប្រៃច្រើនអាចប្រឈម​ជំងឺលើសឈាម បង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T