រាជធានីភ្នំពេញ ៖ ស្ត្រីមេម៉ាយកូន១ និងជាអ្នកលក់ទឹកត្នោតជូរម្នាក់ ត្រូវឃាតករដែលគេសង្ស័យថា ជាអ្នកស្គាល់គ្នាវាយដំពោរមុខនិង កាប់ចំនួន៥កាំបិតបណ្តាលឱ្យស្លាប់បាត់បង់ ជីវិតក្នុងថ្លុកឈាមក្នុងរោងយាម ស្រះចិញ្ចឹមត្រីមួយស្ថិតនៅក្រុមទី៧ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ  ហើយធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ មេសា ។ អ្វីដែលនឹកស្មានមិនដល់នោះគឺក្ រោយពេលសម្លាប់ហើយឃាតករបាន រំលោភសេពសន្ថវៈសពស្ត្រីរងគ្រោះថែមទៀត ។ នេះបើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចនៅពេលពិនិត្យសព។

ស្ត្រីដែលឃាតករសម្លាប់ហើយ រំលោភសពនេះឈ្មោះអៀន អេន អាយុ៣៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ស្ត្រីរងគ្រោះត្រូវឃាតករវាយដំពោរមុខ និងកាប់ចំក្បាលស្លាប់ក្នុងថ្លុកឈាម រួចយកខោអាវគ្របពីលើ ក្បាលហើយចាប់រំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃទៀត ។

តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៧ព្រឹកថ្ងៃទី១៣ មេសា អ្នកជួលផ្ទះក្បែរខាងដោយបាត់ស្ត្រីឈ្មោះអៀន អេន មិនឃើញក្រោកដូចសព្វដង ក៏ដើរទៅអើតមើលតាមប្រហោង ជញ្ជាំងស្រាប់តែឃើញស្លាប់ក្នុងថ្លុកឈាមលើកម្រាលឥដ្ឋ ក៏បានទៅប្រាប់ប្អូនស្រីសពនៅក្បែរនោះ និងរាយការណ៍ប្រាប់ប៉ូលិសទើបមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹក ។ ទោះបីជាយ៉ាងណា គេពុំដឹងថាស្ត្រីរូបនេះត្រូវ ឃាតករសម្លាប់តាំងពីពេលណាឡើយ ។

តាមស្ត្រីឈ្មោះពៅ ថាត អាយុ៣៥ឆ្នាំ ស្នាក់ផ្ទះជួលក្បែរគ្នាបានឱ្យដឹងថា នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១២ មេសា រូបគាត់និងប្តីឈ្មោះសូរ សំអឿន បានធ្វើដំណើរទៅលេងក្មួយនៅក្នុងខណ្ឌទួលគោក ហើយបានប្រាប់ឈ្មោះអៀន អេន ឱ្យជួួយមើលផ្ទះផង ។ នៅវេលាម៉ោងប្រមាណ១០យប់ ពេលត្រឡប់មកវិញចូលក៏ដេកទៅ ដោយមិនបានចាប់អារម្មណ៍ថាមានរឿងអ្វីកើតឡើងឡើយ។ លុះនៅវេលាម៉ោងប្រមាណជាង៧ព្រឹកថ្ងៃ ទី១៣ មេសា មិនឃើញឈ្មោះអៀន អេន ក្រោក ប្តីគាត់ក៏បានទៅអើតមើលស្រាប់តែ ឃើញស្លាប់បាត់ទៅហើយ ។ តាមព័ត៌មានឱ្យដឹងទៀតថា ស្ត្រីឈ្មោះអៀន អេន ជាស្ត្រីមេម៉ាយមានកូនប្រុសម្នាក់អាយុ៣ឆ្នាំ ហើយប្រកបមុខរបរជាអ្នកលក់ទឹកត្នោតជូរ ដោយកូនត្រូវជីដូនយកទៅស្រុក ។ ជាទូទៅនៅវេលាម៉ោង ប្រមាណ៤រសៀល ស្ត្រីឈ្មោះអៀន អេន តែងធ្វើដំណើរទៅលក់ទឹកត្នោតជូរ នៅសួនច្បារឃ្លាំងសាំង សូគីម៉ិច ហើយយប់រំលងអធ្រាត្រទើបត្រឡប់មកវិញ តែនៅយប់នោះគាត់ពុំបានទៅលក់ទឹកត្នោតជូរឡើយ ស្រាប់តែព្រឹកឡើងត្រូវឃាតករសម្លាប់ ហើយរំលោភយ៉ាងព្រៃផ្សៃបំផុត ។ នៅព្រឹកនោះប៉ូលិសជំនាញរួមទាំងពេទ្យតុលាការបានចុះទៅពិនិត្យសព ។

តាមការពិនិត្យ សពស្ត្រីឈ្មោះអៀន អេន ត្រូវឃាតករវាយពោរមុខនិងជាំខៀវ ព្រមទាំងកាប់ចំនួន៥កាំបិតគឺចំក្បាលពីលើចំនួន៣កាំបិត ក្បាលពីក្រោយ១កាំបិតនិងចំថ្ពាល់ខាងឆ្វេង១កាំបិត ។ ស្ត្រីរងគ្រោះស្លាប់ទាំងអាក្រាតល្វែងក្រោមដោយកន្ធែកជើងនិងមានទឹកកាមក្នុងប្រដាប់ភេទ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចឱ្យដឹងថា ស្ត្រីរងគ្រោះអាចត្រូវឃាតករវាយសម្លាប់រួចរំលោភសេពសន្ថវៈទាំងនៅក្នុងថ្លុកឈាម។ ទោះបីជាយ៉ាងណា នៅមុនពេលរំលោភសព ឃាតករយកខោអាវនិងកន្ទេលគ្របពីលើក្បាលសពដែលពោរពេញដោយឈាម រួចរំលោភសេពសន្ថវៈហើយទើបគេចខ្លួនបាត់ ។ 
តាមសមត្ថកិច្ចឱ្យដឹងថា ឃាតករអាចជាមនុស្សស្គាល់គ្នាដែលធ្វើដំណើរទៅលេងស្ត្រីរូបនេះដោយមានគំនុំអ្វីមួយហើយវាយ កាប់សម្លាប់និងរំលោភសេពសន្ថវៈតែម្តង ។ ទោះបីជាយ៉ាងណា ប៉ូលិសខណ្ឌឫស្សីកែវកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្មនិងមានពន្លឺខ្លះៗហើយ ។ បន្ទាប់ពីធ្វើការពិនិត្យរួច សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ស្រុកកំណើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

មានការសន្និដ្ឋានមិនផ្លូវការដែរថា ជនជាឃាតករអាចព្យាយាមចែចង់ស្នេហាតែ ដោយគោលបំណងមិនបានសម្រេច ហើយខ្លាចបែកការណ៍ក៏ឈានទៅសម្លាប់បំបិទមាត់ ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]