ទីក្រុង Hà Nội គ្រោងនឹងបង្កើតផ្លូវរថយន្ដក្រុងបន្ថែមក្រោមជំនួយឧបត្ថម្ភថ្មីចំនួន ៣០ ផ្សេងទៀត

//s5.kh1.co/42/4233502eb55a54c01c3eac0fa7dcc394ac5c4494.jpg
សង្គម

 ១១-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

នាយកដ្ឋានហិរញវត្ថុក្រុង Hà Nội ត្រូវបានស្នើសុំឱ្យធ្វើការសហការជាមួយទីភ្នាក់ងារនានាដើម្បីពិនិត្យមើលលើបញ្ជីផ្លូវរថយន្តក្រុងថ្មីដែលមន្ទីរដឹកជញ្ជូនក្រុងបានស្នើសុំបើកបន្ថែមនៅឆ្នាំនេះ

វៀតណាម៖ នាយកដ្ឋានហិរញវត្ថុក្រុង Hà Nội ត្រូវបានស្នើសុំឱ្យធ្វើការសហការជាមួយទីភ្នាក់ងារនានាដើម្បីពិនិត្យមើលលើបញ្ជីផ្លូវរថយន្តក្រុងថ្មីដែលមន្ទីរដឹកជញ្ជូនក្រុងបានស្នើសុំបើកបន្ថែមនៅឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមសំណើនេះ ទីក្រុងនឹងមានផ្លូវរថយន្ដក្រុងចំនួន ៤ បន្ថែមទៀតទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Nội Bài រួមមាន៖ ទី ១ ត្រូវធ្វើដំណើរចេញពីស្ថានីយ៍រថភ្លើង Nước Ngầm ក្នុងស្រុក Hoàng Mai, ទី ២ ចេញពីតំបន់ Splendora Urban ក្នុងស្រុក Hoài Đức, ទី ៣ ចេញពីឧទ្យាន Vinhomes Ocean​ ក្នុងស្រុក Gia Lâm និង ចុងក្រោយចេញពីតំបន់ Thanh Hà នៅក្នុងស្រុក Hà Đông ។

ចំណែកឯផ្លូវចំនួន ៨ ទៀតនឹងទៅដល់តំបន់ជាយក្រុងដូចជា៖ ពី Khánh Hà នៅក្នុងស្រុក Thường Tín ទៅកាន់សាកលវិទ្យាល័យរ៉ែនិងភូគព្ភសាស្ត្រ, ពីស្ថានីយ៍រថភ្លើង Gia Lâm ទៅកាន់ Văn Đức នៅក្នុងស្រុក Gia Lâm, ពី Nhổn ទៅកាន់ ភូមិជនជាតិវៀតណាមសម្រាប់វប្បធម៌និងទេសចរណ៍ជាតិ, ពីស្ថានីយ៍រថភ្លើង Giáp Bát ទៅកាន់ Quang Lãng នៅក្នុងស្រុក Phú Xuyên និងពីស្ថានីយ៍រថភ្លើង Yên Nghĩa ទៅកាន់ Kênh Đào នៅក្នុងស្រុក Mỹ Đức ។

រូបតំណាង<br>
រូបតំណាង

លើសពីនេះ នាយកដ្ឋានដឹកជញ្ជូនក៏បានស្នើឱ្យបើកផ្លូវរថយន្ដក្រុងចំនួន ១៨ ដើម្បីជួយឧបត្ថម្ភដល់តំបន់ទីក្រុងថ្មី, ផ្សារទំនើប, កន្លែងកម្សាន្ត និងស្ថានីយរថភ្លើងក្រុង។ ឧទាហរណ៍៖ ផ្លូវពីតំបន់ទីប្រជុំជន Linh Đàm ទៅកាន់ស្ថានីយ៍រថភ្លើង Gia lâm, ពីតំបន់ Gamuda Urban ទៅកាន់ឧទ្យាន Hoà Bình, ពីតំបន់ទីប្រជុំជន Thanh Hà ទៅកាន់ស្ថានីយ៍រថភ្លើង Gia Lâm, ពី Vinhomes Smart City នៅស្រុក Nam Từ Liêm ទៅកាន់ឧទ្យាន West Lake Water និងផ្សារទំនើបអ៊ីអនម៉ល Hà Đông ទៅកាន់ឧទ្យាន West Lake Water ។

រូបតំណាង
រូបតំណាង

យោងតាមប្រធានមន្ទីរដឹកជញ្ជូនទីក្រុង Vũ Văn Viện បានឱ្យដឹងថា​ គិតត្រឹមដំណាច់ខែនេះផ្លូវរថយន្ដក្រុងមានចំនួន ១២៦ ផ្លូវក្នុងក្រុងរួមមាន៖ ផ្លូវដែលមានទុនឧបត្ថម្ភចំនួន ១០៤, ផ្លូវដែលមិនមានទុនឧបត្ថម្ភចំនួន ៨, ផ្លូវ ១២ ដែលតភ្ជាប់ពីទីក្រុង Hà Nội ជាមួយខេត្តផ្សេងទៀត និងទីក្រុងទេសចរណ៍ចំនួន ២ ផ្សេងទៀតផងដែរ។

រថយន្តក្រុងឥឡូវមាននៅគ្រប់ ៣០ ខ័ណ្ឌក្នុងទីក្រុង, មាន ៤៥៣ សង្កាត់ក្នុងចំណោម ៥៧៩ សង្កាត់, មាន ៦៥ មន្ទីរពេទ្យក្នុងចំណោម ៧៥ និងមាន ១៩២ ក្នុងចំណោម ២៨៦ សាកលវិទ្យាល័យ ឬ មហាវិទ្យាល័យ និងវិទ្យាល័យ។

រូបតំណាង
រូបតំណាង

រថយន្តក្រុងក៏ទៅដល់តំបន់ឧស្សាហកម្មសំខាន់ៗទាំង ២៧ នៅក្នុងទីក្រុង និង ៣១ កន្លែងក្នុងចំណោម ៣៧ តំបន់ជាយក្រុង៕

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T