យោងតាមគេហទំព័រ ហាហ្វីងតុនផុស បានឲ្យដឹងថា បុរសម្នាក់ រស់នៅទីក្រុង Bonita Springs រដ្ឋកាលីហ័រញ៉ា សហរដ្ឋអាមេរិក បានលួចចូលទៅក្នុង សួនសត្វ មួយកន្លែង រួចកាត់សោរ ស្ទើរតែគ្រប់ទ្រុងទាំងអស់ នៅទីនោះ តែម្តង ដោយក្នុងនោះរួមមានទាំង ទ្រុងរបស់ សត្វកាចសាហាវទៀតផង ដូចជា ខ្លាឃ្មុំព្រៃ តោភ្នំ និង ឆ្មាព្រៃ។

បុរសដែលត្រូវបាន ប៉ូលីសចាប់ខ្លួននេះ មានឈ្មោះ Steven Trew អាយុ ៥៨ឆ្នាំ  ជាប់ទោសពីបទ លបចូលលួច និង បំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត។ បើតាមសំដីរបស់ បុគ្គលិកសួនសត្វម្នាក់ ឈ្មោះ Jack Wollman បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ ពេលដែលគាត់មកដល់កន្លែងធ្វើការ គាត់មានការចាប់អារម្មណ៍ឃើញថា សត្វក្តាន់មួយក្បាល ជ្រូក និង បក្សី ជាច្រើនក្បាល បានបាត់ពីទ្រុង របស់ពួកវា។ ក្នុងនោះដែរ គាត់ និង ម្ចាស់សួនសត្វ បានរកឃើញទៀតថា ផ្លូវចូលខាងក្រោយ ត្រូវបានអារដាច់ និង បើកចំហ។ ទោះជាយ៉ាងណា ជនល្មើសត្រូវបានប្រទះឃើញ ហើយក៏ត្រូវបានដេញចាប់បាន រួចខាងសួនសត្វ ក៏បានរាយការណ៍ដល់ប៉ូលីស មកចាប់ខ្លួនតែម្តងទៅ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មូលហេតុដែលនាំអោយគាត់ ធ្វើបែបនេះ ព្រោះតែគាត់ខឹងនឹងសួនសត្វនេះ មានគំរោងបិទទ្វារ នៅថ្ងៃទី ២១ ខែមេសា ខាងមុខនេះ។ ក្នុងនោះដែរ សត្វក្តាន់មួយក្បាល បានងាប់នៅតាមផ្លូវជិតនោះ និង មួយក្បាលទៀត កំពុងបាត់ខ្លួននៅឡើយ ហើយសំណាងល្អផងដែរ ដែលសត្វសាហាវ មិនបានចេញពីក្នុងទ្រុង របស់ពួកវានោះទេ។ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]