អស្ចារ្យណាស់! យានអវកាសរបស់អង្គការណាសា បានហោះដេញតាមអាចម៍ផ្កាយមួយ ដើម្បីថតរូប និងត្រូវចុះយកសំណាក នៅខែតុលានេះ

//s5.kh1.co/67/67f886c9c6c35aac502559107f0bc1fe79d6c807.jpg
បច្ចេកវិទ្យា

 ១០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យាន OSIRIS-Rex ត្រូវបានគេរំពឹងថា នឹងប្រមូលសំណាកពីផ្នែកផ្សេងៗ នៅតំបន់ Nightingale នៃអាចម៍ផ្កាយ Bennu នៅខែតុលានេះ។

បរទេស៖ កាលពីពេលថ្មីនេះ យានអង្កេត OSIRIS-Rex របស់អង្គការណាសា បានបន្ទាបខ្លួនពីលើផ្ទៃរបស់អាចម៍ផ្កាយ Bennu ហើយវាជាអាចម៍ផ្កាយមួយ ដែលយានអង្កេតព្យាយាមហោះតាមគន្លង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យានអវកាសបានធ្វើដំណើរបន្ទាបខ្លួន នៅលើតំបន់ Osprey របស់អាចម៍ផ្កាយ Bennu ដោយស្ថិតនៅរយៈកម្ពស់២៥០ម៉ែត្រ ពីលើផ្ទៃនៃអាចម៍ផ្កាយ និងបានថតរូបចំនួន៣៥០សន្លឹក ដែលអង្គការណាសាបានបញ្ចូលគ្នា បង្កើតជាផែនទីដ៏តូចមួយ។

រូបថតលើផ្ទៃអាចម៍ផ្កាយ Bennu ជាច្រើនសន្លឹក ដែលត្រូវបានគេផ្គុំបញ្ចូលគ្នា
រូបថតលើផ្ទៃអាចម៍ផ្កាយ Bennu ជាច្រើនសន្លឹក ដែលត្រូវបានគេផ្គុំបញ្ចូលគ្នា

យាន OSIRIS-Rex ត្រូវបានគេរំពឹងថា នឹងប្រមូលសំណាកពីផ្នែកផ្សេងៗ នៅតំបន់ Nightingale នៃអាចម៍ផ្កាយ Bennu នៅខែតុលានេះ។ ប៉ុន្តែអង្គការណាសានឹងប្រើផែនទី ដើម្បីកំណត់តំបន់ចុះចតបម្រុង នៅតំបន់ Osprey ប្រសិនបើមានអ្វីមួយខុសប្រក្រតី។ នៅពេលវេលាបានមកដល់ យានអង្កេតនេះនឹងសំកាំងខ្លួនវា នៅលើផ្ទៃរបស់ Bennu ហើយនឹងប្រមូលដុំថ្ម។

រូបគំរូ យានអង្កេត OSIRIS-Rex នៅពេលធ្វើបេសកកម្ម
រូបគំរូ យានអង្កេត OSIRIS-Rex នៅពេលធ្វើបេសកកម្ម

Bennu គឺជាអាចម៍ផ្កាយដ៏ចំណាស់មួយ ដែលត្រូវបានគេគិតថា វាមានវត្តមានមុនប្រព័ន្ធព្រះអាទិត្យរបស់យើងទៅទៀត។ ដោយសារតែលក្ខណៈរបស់វានៅតែល្អ វាក៏អាចស្រាយបំភ្លឺពីរបៀប ដែលប្រព័ន្ធព្រះអាទិត្យរបស់យើង កកើតផងដែរ។ ប៉ុន្តែជាដំបូង អង្គការណាសាត្រូវការសំណាករបស់វា ដើម្បីយកមកសិក្សាជាមុនសិន។

នៅថ្ងៃទី២០ ខែតុលា យាន OSIRIS-Rex នឹងចុះចតលើផ្ទៃអាចម៍ផ្កាយមួយនេះ ហើយវានឹងប្រមូលដុំថ្មនិងធូលី មុននឹងធ្វើដំណើរមកកាន់ផែនដីវិញ នៅពេលដែលបេសកកម្មត្រូវបានបញ្ចប់ នៅក្នុងឆ្នាំ២០២៣៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T