ព្រោះតែជីវភាព បានបង្ខំឲ្យក្មេងស្រីមានអាយុ ៧ ឆ្នាំ ទៅរាំតាមភោជនីយដ្ឋាន ដើម្បីរកប្រាក់មក ផ្គត់ផ្គង់ជីវភាព។ ក្មេងស្រីតស៊ូ រូបនេះមានឈ្មោះ Huang Doudou ដែលជាសិស្សសាលាបឋមសិក្សាមួយក្នុងទីក្រុង Urumqi ប្រទេសចិន ។

រៀងរាល់រាត្រី ថ្ងៃព្រហស្បត្តិ នាងតុបតែងខ្លួន លាបម្សៅក្រាស់ៗ ដែលមើលទៅមិនសម នឹងនាងសោះ។ នាងដើររាំតាមភោជនីយដ្ឋាន រកប្រាក់ ដោយសារតែឪពុករបស់នាងមានជំងឺក្រពះធ្ង​ន់ធ្ងរដែល​មិនអាច ធ្វើការធ្ងន់បាន។ ឯម្តាយរបស់នាង ពិការជើងឆ្វេង ហើយគាត់រកចំណូលតាមរយៈ ការមើលថែក្មេង និង លក់ឥវ៉ាន់កំប៉ិកកំប៉ុកតាមចិញ្ចើមផ្លូវ។ 

ដើម្បីសំរាលទុក្ខលំបាក នាងក៏សំរេចចិត្ត ចេញរាំតាមភោជនីយដ្ឋាន។ ក្មេងស្រីរូបនេះបន្តថា នាងអាច រកចំណូលបាន ៨០០ យ័ន ក្នុងមួយខែតាមរយៈការរាំនេះ តែនាងមានការហត់នឿយណាស់ដោយ នាង ត្រូវដើរត្រលប់ទៅផ្ទះវិញ នាម៉ោង ១០ យប់ ជាមួយនឹង កាតាបដាក់សៀវភៅដ៏ធ្ងន់ បន្ទាប់ពីសំដែង ចប់៕

ដោយ៖ Aylin

ខ្មែរឡូត

ប្រិយមិត្តយល់យ៉ាងណាចំពោះក្មេងស្រីនេះ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]